រុស្ស៊ី៖ ក្រុមអ្នកមុជទឹករបស់រុស្ស៊ី បានស្រង់យកបំណែកសេសសល់នៃយន្ដហោះចម្បាំង Bell P-39 ចេញពីឈូងសមុទ្រខ្មៅ Kalamita ក្បែរភូមិមួយក្នុងតំបន់ Novofyodorovka ដែលបានធ្លាក់កាលពីសម័យសង្គ្រាមលោកលើកទីពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBell P-39 ត្រូវបានប្រើប្រាស់ដោយកងនាវាចររុស្ស៊ី Black Sea Fleet ក្នុងឆ្នាំ១៩៤៣ ប៉ុន្ដែវាត្រូវបានគេបង្ខំឲ្យចុះចតក្នុងទឹកវិញក្នុងឆ្នាំ១៩៤៤ ដោយសារតែបញ្ហាបច្ចេកទេសម៉ាស៊ីនមិនដំណើការកំឡុងពេលហោះហើរហ្វឹកហាត់ បន្ទាប់ពីប្រើបានតែមួយឆ្នាំប៉ុណ្ណោះ។
យន្ដហោះនេះ ត្រូវបានរកឃើញវិញដោយអ្នកមុជទឹកម្នាក់ឈ្មោះ Alexey Kazarinov ក្នុងឆ្នាំ២០១៧ នៅក្រោមជម្រៅទឹក ៦ម៉ែត្រ និងចម្ងាយ ៨០០ម៉ែត្រពីឆ្នេរសមុទ្រ ហើយការសិក្សាស្រាវជ្រាវផ្លូវការនៃយន្ដហោះចម្បាំងនេះ ត្រូវបានអនុវត្ដជាក់ស្ដែងដោយក្រុមបេសកកម្មរបស់ក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ដើម្បីស្វែងរកបំណែកយន្ដហោះ ក្នុងឆ្នាំ២០១៩។ បេសកម្មនោះបានចំណាយពេញមួយឆ្នាំ ហើយបំណែកនៃយន្ដហោះ ទើបត្រូវបានគេចាប់ផ្ដើមស្រង់ឡើងនៅដើមខែនេះ។
លោក Anatoly Kalemberg អ្នកឯកទេសមកពីមជ្ឈមណ្ឌលបេសកកម្មនៃក្រសួងការពារជាតិ បានឲ្យដឹងថា បន្ទាប់ពីបំណែកយន្ដហោះត្រូវបានគេស្ទូចចេញពីទឹករួចមក វាក៏ត្រូវបានគេដឹកបន្ដដោយរថយន្ដ ដើម្បីយកទៅរក្សាទុកនៅក្នុងសារមន្ទីរមួយកន្លែង ក្បែរនឹងតំបន់នោះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖