បំណែកយន្ដហោះចម្បាំង​សម័យសង្គ្រាមលោកលើកទីពីរ ត្រូវបានក្រុមអ្នកមុជទឹករុស្ស៊ីស្រង់ចេញពីសមុទ្រខ្មៅ

//s9.kh1.co/c6/c6ba70de7ba8a20b0d4d13a345822c7fe22dc76a.jpg
សង្គម

 ២៦-កញ្ញា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ក្រុមអ្នកមុជទឹករបស់រុស្ស៊ី បានស្រង់យកបំណែកសេសសល់នៃយន្ដហោះចម្បាំង Bell P-39 ចេញពីឈូងសមុទ្រខ្មៅ Kalamita ក្បែរភូមិមួយក្នុងតំបន់ Novofyodorovka ដែលបានធ្លាក់កាលពីសម័យសង្គ្រាមលោកលើកទីពីរ

រុស្ស៊ី៖ ក្រុមអ្នកមុជទឹករបស់រុស្ស៊ី បានស្រង់យកបំណែកសេសសល់នៃយន្ដហោះចម្បាំង Bell P-39 ចេញពីឈូងសមុទ្រខ្មៅ Kalamita ក្បែរភូមិមួយក្នុងតំបន់ Novofyodorovka ដែលបានធ្លាក់កាលពីសម័យសង្គ្រាមលោកលើកទីពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Bell P-39 ត្រូវបានប្រើប្រាស់ដោយកងនាវាចរ​រុស្ស៊ី Black Sea Fleet ក្នុងឆ្នាំ១៩៤៣ ប៉ុន្ដែវាត្រូវបានគេបង្ខំឲ្យចុះចតក្នុងទឹកវិញក្នុងឆ្នាំ១៩៤៤ ដោយសារតែបញ្ហាបច្ចេកទេសម៉ាស៊ីនមិនដំណើការកំឡុងពេលហោះហើរហ្វឹកហាត់ បន្ទាប់ពីប្រើបានតែមួយឆ្នាំប៉ុណ្ណោះ។  

យន្ដហោះនេះ ត្រូវបានរកឃើញវិញដោយអ្នកមុជទឹកម្នាក់ឈ្មោះ Alexey Kazarinov ក្នុងឆ្នាំ២០១៧ នៅក្រោមជម្រៅទឹក ម៉ែត្រ និងចម្ងាយ ៨០០ម៉ែត្រពីឆ្នេរសមុទ្រ ហើយការសិក្សាស្រាវជ្រាវផ្លូវការនៃយន្ដហោះចម្បាំងនេះ ត្រូវបានអនុវត្ដជាក់ស្ដែងដោយក្រុមបេសកកម្មរបស់ក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ដើម្បីស្វែងរកបំណែកយន្ដហោះ​ ក្នុងឆ្នាំ២០១៩​។ បេសកម្មនោះបានចំណាយពេញមួយឆ្នាំ ហើយបំណែកនៃយន្ដហោះ ទើបត្រូវបានគេចាប់ផ្ដើមស្រង់ឡើងនៅដើមខែនេះ។

លោក Anatoly Kalemberg អ្នកឯកទេសមកពីមជ្ឈមណ្ឌលបេសកកម្មនៃក្រសួងការពារជាតិ បានឲ្យដឹងថា បន្ទាប់ពីបំណែកយន្ដហោះត្រូវបានគេស្ទូចចេញពីទឹករួចមក វាក៏ត្រូវបានគេដឹកបន្ដដោយរថយន្ដ ដើម្បីយកទៅរក្សាទុកនៅក្នុងសារមន្ទីរមួយកន្លែង ក្បែរនឹងតំបន់នោះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
យន្ដហោះ  Bell P-39
យន្ដហោះ  Bell P-39
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T