កូរ៉េខាងត្បូងស្នើឱ្យកូរ៉េខាងជើង ស៊ើបអង្កេត​លើករណីបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់

//s9.kh1.co/c5/c5e7e57136d2bdc94f54e3fe4f463a3e031239e1.jpg
សង្គម

 ២៦-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសកូរ៉េខាងត្បូង​នឹងស្នើសុំឱ្យប្រទេសកូរ៉េខាងជើងធ្វើការស៊ើបអង្កេតបន្ថែមទៀត ចំពោះ​ករណីបាញ់សម្លាប់និងដុតកម្ទេសសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់​ ខណៈពេលដែល​សាធារណៈជន​និងអ្នកនយោបាយ​កំពុងផ្ទុះការខឹងសម្បា លើការស្លាប់របស់មន្ត្រីកូរ៉េខាងត្បូងរូបនេះ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងស្នើសុំឱ្យប្រទេសកូរ៉េខាងជើងធ្វើការស៊ើបអង្កេតបន្ថែមទៀត ចំពោះ​ករណីបាញ់សម្លាប់និងដុតកម្ទេចសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់​ ខណៈពេលដែល​សាធារណៈជន​និងអ្នកនយោបាយ​កំពុងផ្ទុះការខឹងសម្បា លើការស្លាប់របស់មន្ត្រីកូរ៉េខាងត្បូងរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មន្ត្រីកូរ៉េខាងត្បូង ត្រូវបានបាញ់សម្លាប់ នៅក្បែរតំបន់ខ្សែបន្ទាត់ព្រំដែនទឹកមួយ​រវាងប្រទេសកូរ៉េទាំងពីរ
មន្ត្រីកូរ៉េខាងត្បូង ត្រូវបានបាញ់សម្លាប់ នៅក្បែរតំបន់ខ្សែបន្ទាត់ព្រំដែនទឹកមួយ​រវាងប្រទេសកូរ៉េទាំងពីរ

នៅក្នុងសកម្មភាពដ៏កម្រមួយកាលពីថ្ងៃសុក្រ មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ដើម្បីធ្វើការសុំទោស​ចំពោះកំហុសឆ្គងក្នុងការបាញ់សម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូងម្នាក់ ដោយលើកហេតុផលថា ចង់ទប់ស្កាត់មិនឱ្យមានការចម្លងជំងឺកូវីដ១៩ ចូលទឹកដីកូរ៉េខាងជើង។

លោក មូន ជេអ៊ីន
លោក មូន ជេអ៊ីន

គួរជម្រាបដែរថា ក្រោយការស្លាប់របស់មន្ត្រីជលផលកូរ៉េខាងត្បូង​វ័យ៤៧ឆ្នាំ​រូបនេះ បានធ្វើឱ្យលោក មូន ជេអ៊ីន ត្រូវរងការរិះគន់ថា​គ្មានសមត្ថភាពអាចជួយសង្គ្រោះជីវិតពលរដ្ឋខ្លួន និងហាក់មានភាពទន់ជ្រាយជាមួយប្រទេសកូរ៉េខាងជើង។ បន្ថែមពីនេះ ក្រុមអ្នករិះគន់ក៏បានជម្រុញឱ្យលោក ត្រូវប្រឈមមុខនិងដោះស្រាយករណី​បាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងជាមួយ​របបផ្តាច់ការទីក្រុងព្យុងយ៉ាង៕

មន្ត្រីជាន់ខ្ពស់នៅការិយាល័យយោធាកូរ៉េខាងត្បូង​ បានផ្តល់នូវការសង្ខេបអំពីការបាញ់សម្លាប់មន្ត្រីរដ្ឋាភិបាលកូរ៉េខាង​ត្បូងម្នាក់
មន្ត្រីជាន់ខ្ពស់នៅការិយាល័យយោធាកូរ៉េខាងត្បូង​ បានផ្តល់នូវការសង្ខេបអំពីការបាញ់សម្លាប់មន្ត្រីរដ្ឋាភិបាលកូរ៉េខាង​ត្បូងម្នាក់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T