ធ្លាក់យន្តហោះយោធាអ៊ុយក្រែន បណ្តាលឱ្យមនុស្ស២២នាក់ស្លាប់ (មានវីដេអូ)

//s9.kh1.co/9e/9e5dba7aa55c89b0d65782f6b8ac9577591a8d41.jpg
សង្គម

 ២៦-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងដែលដឹកកងកម្លាំងយោធា​បានធ្លាក់ហើយផ្ទុះឆេះ​ក្បែរកំណាត់​ផ្លូវធំមួយកន្លែង ស្ថិតនៅភាគឦសាន​ប្រទេសអ៊ុយក្រែន​កាលពីល្ងាចថ្ងៃសុក្រ បណ្តាលមនុស្សចំនួន ២២នាក់ ត្រូវស្លាប់បាត់បង់ជីវិត

កៀវ៖ ក្រុម​អាជ្ញាធរបាន​រាយការណ៍ថា យន្តហោះ​មួយគ្រឿងដែលជញ្ជូន​កងកម្លាំងយោធាអ៊ុយក្រែន​ បានធ្លាក់​ផ្ទុះឆេះ​ក្បែរកំណាត់​ផ្លូវធំមួយកន្លែងស្ថិតនៅភាគឦសាន​ប្រទេសអ៊ុយក្រែន ​កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ បណ្តាលមនុស្សចំនួន ២២នាក់ ត្រូវស្លាប់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមសេវា​សង្គ្រោះបន្ទាន់​រដ្ឋអ៊ុយក្រែនបានឱ្យដឹងថា យន្តហោះដឹកយោធាប្រភេទ Antonov An-26 ដែលមានអ្នកដំណើរសរុប ២៧នាក់ បានធ្លាក់នៅចម្ងាយប្រមាណ ២គីឡូម៉ែត្រពី​មូលដ្ឋានយោធា។

គួរជម្រាបដែរថា ក្រោយហេតុការណ៍កើតឡើងភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង និងតាមស្វែងរក​ជនរងគ្រោះ។ ​រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះឡើយទេ ខណៈក្រុមមន្ត្រីជំនាញបាននឹងកំពុងបើកការស៊ើបអង្កេត៕

https://s9.kh1.co/__image/w=650,h=366,q=100/9e/9e5dba7aa55c89b0d65782f6b8ac9577591a8d41.jpg
https://s9.kh1.co/__image/w=650,h=366,q=100/78/782955811b7ac284e91aca9c9dd7cff8d41ec580.jpg
https://s9.kh1.co/__image/w=650,h=469,q=100/13/13eb30ce81e83962197799a9425c3d4f079fd0c8.jpg
https://s9.kh1.co/__image/w=650,h=398,q=100/86/86187c4a1f260b9b77dd4070286f8543ed6bea73.jpg

សូមទស្សនាវីដេអូខាងក្រោម៖

មានវីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T