មានពីរលក្ខខណ្ឌ! តើ Real Madrid ត្រូវចំណាយឲ្យ PSG ប៉ុន្មាន បើចង់បាន Mbappe ទៅរួមក្រុមនៅរដូវកាលក្រោយ?

//s9.kh1.co/eb/eb4be36cb1decee65a9278bfafc031c2d056c2a5.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រសិនបើ Mbappe យល់ព្រមបន្តកុងត្រាថ្មីជាមួយ PSG ក្លិប Real Madrid នឹងត្រូវចំណាយ២៨១លានអឺរ៉ូក្នុងការទិញរូបគេទៅរួមក្រុម

បរទេស៖ អនាគតរបស់កីឡាករ Kylian Mbappe ជាមួយក្លិប Paris Saint-Germain កំពុងតែមានភាពស្រពេចស្រពិល ដោយសារតែកីឡាករវ័យ២១ឆ្នាំរូបនេះមិនទាន់យល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិបនៅឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kylian Mbappe
  កីឡាករ Kylian Mbappe

ស្របពេលជាមួយគ្នានេះក្លិបយក្សអេស៉្បាញ Real Madrid បានចាត់ទុក Mbappe ជាគោលដៅដ៏ធំបំផុតនៅក្នុងទីផ្សារដោះដូរកីឡាកររដូវកាលក្រោយ។ ចំណែកតម្លៃខ្លួនកីឡាកររូបនេះនឹងត្រូវពឹងផ្អែកលើលក្ខខណ្ឌចំនួន២ដូចខាងក្រោមនេះ៖ 

  • ប្រសិនបើ Mbappe យល់ព្រមបន្តកុងត្រាថ្មីជាមួយ PSG នៅក្នុងរដូវកាលនេះ ក្លិប Real Madrid នឹងត្រូវចំណាយដល់ទៅ២៨១លានអឺរ៉ូ (ឬប្រមាណ៣២៧លានដុល្លារ) ដើម្បីទិញយករូបគេទៅរួមក្រុម។
  • ដោយឡែកប្រសិនបើរូបគេមិនព្រមបន្តកុងត្រាថ្មីជាមួយ PSG នៅក្នុងរដូវកាលនេះទេ នោះ Real Madrid អាចនឹងត្រូវចំណាយតែ១០០លានអឺរ៉ូ (ឬ១១៧លានដុល្លារ) ប៉ុណ្ណោះ។ 
  កីឡាករ Kylian Mbappe
  កីឡាករ Kylian Mbappe

គួរឲ្យដឹងដែរថាកុងត្រារបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ជាមួយក្លិប Paris Saint-Germain នឹងត្រូវអស់សុពលភាពនៅក្នុងខែមិថុនាឆ្នាំ២០២២ខាងមុខនេះ៕

  កីឡាករ Kylian Mbappe
  កីឡាករ Kylian Mbappe

ប្រភពmarca

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T