ចុមយក្ស! Man UTD, Arsenal និង Inter កំពុងចោមរោមចង់បានជម្រើសជាតិបារាំងម្នាក់នេះ

//s9.kh1.co/4f/4ff8b14fe2a8f36484c1a28e30c78dda8ce064eb.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Man UTD, Arsenal និង Inter កំពុងចោមរោមចង់បានជម្រើសជាតិបារាំង កីឡាករ Umtiti

បរទេស៖ ក្លិបបិសាចក្រហម Manchester United និង ក្លិបកាំភ្លើងធំ Arsenal ស្ថិតក្នុងចំណោមក្លិបធំៗទាំង៥ ដែលចាប់ចិត្តចង់បានខ្សែការពារកណ្ដាលរបស់ក្រុម Barcelona កីឡាករ Samuel Umtiti

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Samuel Umtiti  
  កីឡាករ Samuel Umtiti  

រនាំងការពារជម្រើសជាតិបារាំង មានកុងត្រានៅទឹកដី Camp Nou រហូតដល់ឆ្នាំ២០២៣ឯណោះ ប៉ុន្តែដោយសារតែរបួសជង្គង់ញឺកញាប់ពេក ពេលនេះក្លិបយក្សតំបន់កាតាឡាន់មានគម្រោងបញ្ចេញរូបគេហើយ។

ខ្សែបម្រើ Arturo Vidal, Ivan Rakitic,  ខ្សែការពារ Nelson Semedo និង ខ្សែប្រយុទ្ធ Luis Suarez បានចាកចេញទៅស្វែងរកទ្រនំថ្មីហើយ ក្រោយមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់គ្រូបង្គោលថ្មីលោក Ronald Koeman

  លោក Ronald Koeman
  លោក Ronald Koeman

ជាមួយគ្នានេះ បើតាមកាសែត France Football បានឲ្យដឹងថា Umtiti អាចនឹងជាកីឡាករបន្ទាប់ដែលត្រូវចាកចេញ ខណៈប្រភពដដែលបានបន្ថែមថា មានក្លិបចំនួន៥ ចង់បានខ្សែការពារវ័យ២៦ឆ្នាំរូបនេះ។

ក្នុងនោះដែរ Man UTD និង Arsenal ជាក្លិបដែលមានគំនិចង់បាន Umtiti ខ្លាំងជាងគេ។ ក្រុមបិសាចក្រហម កំពុងតាមប្រមាញ់យកខ្សែការពារមកពង្រឹងក្រុម ដើម្បីបន្ថែមការប្រកួតប្រជែងទៅលើកីឡាករ Victor Lindelof និង Eric Bailly ក៏ដូចជាមកចាប់ដៃគូជាមួយប្រធានក្រុម Harry Maguire

 Lindelof និង  Bailly 
 Lindelof និង  Bailly 

ដោយឡែកសម្រាប់ Arsenal វិញ គ្រូបង្គោលលោក Mikel Arteta កំពុងរុះរើរៀបចំក្រុម ខណៈតំណែងខ្សែការពារក៏ជាតំបន់មួយដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញព្យាយាមនាំចូល។

ទន្ទឹមនឹងនេះ ក្លិបនៅបារាំង Rennes ក៏មានបំណងចង់បាន Umtiti មកពង្រឹងជើងក្រោម ដើម្បីមានគីឡូប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅព្រឹត្តិការណ៍ Champions League ខណៈក្លិប Lyon ក៏សង្ឃឹមខ្ពស់ ក្នុងការនាំយកអតីតខ្សែការពាររបស់ខ្លួនរូបនេះ​ត្រឡប់មកវិញផងដែរ។

  កីឡាករ Samuel Umtiti  
  កីឡាករ Samuel Umtiti  

យ៉ាងណាមិញ ក្រៅពីក្លិបទាំង៤ខាងលើ កីឡាករ Umtiti ក៏ជាចំណាប់អារម្មណ៍ របស់ក្លិបនៅអ៊ីតាលី Inter Milan ដោយអ្នកចាត់ការទូទៅលោក Antonio Conte ចង់បានម្ចាស់អាវលេខ២៣ក្រុម Barca រូបនេះ មកជំនួសតំណែងខ្សែការពារចាស់វស្សា Diego Godin

កីឡាករ Diego Godin
កីឡាករ Diego Godin

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T