មានម្នាក់ចាកចេញហើយ! វីដេអូមួយនេះបង្ហាញពីការលេងរួមគ្នាយ៉ាងល្អរវាង Suarez និង Messi ៦រដូវកាលកន្លងមកនេះ

//s9.kh1.co/0c/0c80dff43d62756c8d62f25e66a6fab4b231da9a.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីចំណាយពេល៦រដូវកាលចាប់ដៃគូជាមួយ Messi ពេលនេះ Suarez ត្រូវចាកចេញទៅរួមនឹងក្លិប At. Madrid ហើយ

អេស៉្បាញ៖ កីឡាករ Luis Suarez ត្រូវគេបានមើលឃើញថាបានបង្ហូរទឹកភ្នែកនៅក្នុងឡានរបស់គេមុនពេលចូលរួមហ្វឹកហាត់ថ្ងៃចុងក្រោយរបស់ខ្លួនជាមួយក្លិប Barcelona ។ ហើយចាប់ពីរដូវកាលថ្មីនេះទៅ ប្រិយមិត្តនឹងឃើញរូបគេចូលលេង ក្នុងនាមជាគូប្រជែងរបស់ Barca គឺក្លិប Atletico Madrid ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Luis Suarez
  កីឡាករ Luis Suarez

ដូចដែលគ្រប់គ្នាបានដឹងហើយថាសម្រាប់រយៈពេល៦រដូវកាលកន្លងមកនេះ Suarez គឺជាដៃគូដ៏ល្អម្នាក់របស់កីឡាករ Lionel Messi នៅតំបន់ប្រយុទ្ធរបស់ Barcelona ។ លើសពីនេះពួកគេក៏ជាមិត្តភ័ក្រដ៏ល្អនឹងគ្នាផងដែរនៅក្រៅទីលាន។ 

  កីឡាករ Lionel Messi និង Luis Suarez
  កីឡាករ Lionel Messi និង Luis Suarez

និយាយនៅក្នុងសន្និសិទកាសែតថ្មីៗនេះ Suarez បានបង្ហាញចំណាប់អារម្មណ៍ជុំវិញមិត្តភាពរបស់គេជាមួយ Messi ថា៖ 

ខ្ញុំអាចចាកចេញពី Barcelona ដោយអស់ចិត្តហើយ ព្រោះពួកយើងបានខិតខំប្រឹងប្រែងជួយក្លិបរួមគ្នាអស់ពីលទ្ធភាពរៀងៗខ្លួន។ មិត្តភាពរវាងពួកយើង នឹងនៅបន្តដូចធម្មតា បើទោះបីជាខ្ញុំត្រូវចាកចេញយ៉ាងនេះក្ដី។

  កីឡាករ Luis Suarez 
  កីឡាករ Lionel Messi និង Luis Suarez
  កីឡាករ Lionel Messi និង Luis Suarez

ហើយវីដេអូ១៤នាទីខាងក្រោមនេះបង្ហាញពីការលេងរួមគ្នាយ៉ាងល្អរវាង Suarez និង Messi ក្នុងរយៈពេល៦រដូវកាលកន្លងមកនេះ៖ 

  ការលេងរួមគ្នាយ៉ាងល្អរវាង Suarez និង Messi ក្នុងរយៈពេល៦រដូវកាលកន្លងមកនេះ  

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T