ទីបំផុតក្លិប Granada FC បានឈានទៅការប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Europa League ហើយ

//s9.kh1.co/a9/a99f2fb5e38394afdd7293e4e727f2229d69c5d8.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្លឹប Granada គឺជាក្រុមមួយដែលទទួលជ័យជម្នះក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ Europa League បន្ទាប់ពីឈ្នះក្លឹប Locomotive Tbilisi ក្នុងលទ្ធផល ២-០ នៅលើទឹកដីប្រទេសហ្សកហ្ស៊ីក្នុងវគ្គជម្រុះលើកទី ៣ កាលពីរាត្រីថ្ងៃព្រហស្បតិ៍

អេស្ប៉ាញ៖ កាលពីថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២០ ក្លិប Granada គឺជាក្រុមមួយដែលទទួលជ័យជម្នះក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ Europa League បន្ទាប់ពីឈ្នះក្លិប Locomotive Tbilisi ក្នុងលទ្ធផល ២-០ នៅលើទឹកដីប្រទេសហ្សកហ្ស៊ីក្នុងវគ្គជម្រុះលើកទី ៣ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជ័យជម្នះនេះកើតឡើងដោយសារគ្រាប់បាល់របស់ខ្សែការពារស្លាបកីឡាករ Darwin Machis និងកីឡាករជើងចាស់ Jorge Molina ដែលនេះមានន័យថា ក្លិប Granada បានឈ្នះការប្រកួតបើកឆាកទាំងបួនរបស់ខ្លួននៅរដូវកាលនេះដោយឈ្នះ ២ ដងនៅ La Liga និង ២ ដងក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតទ្វីបអឺរ៉ុប។

រូបតំណាង
រូបតំណាង

នៅពាក់កណ្ដាលតង់ទី ១ ក្រុម Granada អាចគ្រប់គ្រងការប្រកួតបានទាំងស្រុង ទោះបីក្រុមភ្ញៀវមួយនេះខំប្រឹងការពារយ៉ាងណាក៏ដោយ។ នៅពេលដែលក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់ស៊ុតបញ្ចូលទីបានល្អ ក៏បែរជាត្រូវអ្នកចាំទីវ័យក្មេង Giorgi Mamardashvili ចាប់បាល់បានទៅវិញ។

ការប្រកួតបានផ្លាស់ប្តូរនៅនាទីទី ៣ ក្នុងតង់ទី ២ នៅពេលដែលឡាករ Machis បានទាត់បាល់នៅក្បែរតំបន់គ្រោះថ្នាក់ហើយបានស៊ុតបំប៉ោងសំណាញ់ទីតែម្ដង។

  កីឡាករក្លឹប Granada​ FC
  កីឡាករក្លឹប Granada​ FC

១០ នាទីក្រោយមកកីឡាករ Giorgi Gabadze ត្រូវបានបណ្តេញចេញសម្រាប់ការពិន័យកាតលឿងជាលើកទី ២ ។ ទោះបីជាយ៉ាងណាក៏ដោយក្រុម Granada មិនបានធានានូវជ័យជម្នះរបស់ខ្លួននៅឡើយទេរហូតដល់ពេលដែលកីឡាករ Molina រកបានមួយពិន្ទុបន្ថែមក្រោយមានការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Antonio Puertas​

គួរបញ្ជាក់ផងដែរថា ក្រុមអេស្ប៉ាញដែលមានម្ចាស់ជនជាតិចិន ឥឡូវនេះកំពុងធ្វើដំណើរទៅប្រទេសស៊ុយអែតដើម្បីប្រកួតជាមួយក្លិប Malmo FF សម្រាប់ទទួលបានមួយកៅអីនៅក្នុងវគ្គចែកពូល៕

  ក្លឹប Granada យកឈ្នះក្លឹប Locomotive Tbilisi ក្នុងលទ្ធផល ២-០  

វគ្គជម្រុះតាមពូលនៃពានរង្វាន់ Europa League
  ក្លឹប Granada យកឈ្នះក្លឹប Locomotive Tbilisi ក្នុងលទ្ធផល ២-០   វគ្គជម្រុះតាមពូលនៃពានរង្វាន់ Europa League

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T