លែងចង់នៅហើយ! កីឡាករវ័យក្មេងរបស់ Arsenal រូបនេះ បានសុំចាកចេញពីក្លិប ឲ្យបានមុនទីផ្សារដោះដូររដូវក្ដៅបិទទ្វារ

//s9.kh1.co/55/55b0b496e0827e9c1627e3b356781aa55892250d.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខ្សែបម្រើ Matteo Guendouzi បានស្នើសុំប្រធានក្លិប Arsenal ចាកចេញ ឲ្យបានមុនទីផ្សារដោះដូរ រដូវក្ដៅបិទទ្វារ

បរទេស៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសបារាំងបានឲ្យដឹងថា ខ្សែបម្រើ Matteo Guendouzi បានស្នើសុំក្លិបកាំភ្លើងធំ Arsenal ចាកចេញឲ្យបានមុនទីផ្សារដោះដូរកីឡាកររដូវក្ដៅបិទទ្វារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Matteo Guendouzi
កីឡាករ Matteo Guendouzi

ខ្សែបម្រើវ័យក្មេងរូបនេះ ខកខានមិនមានឈ្មោះចូលលេង តាំងពីប្រកួតដែល Arsenal ចាញ់ក្រុម Brighton ២-១ ក្នុងខែមិថុនាមកម្ល៉េះ។ សម្រាប់មូលហេតុដែលមិនបានចូលលេង គឺដោយសារតែរូបគេបង្ហាញកាយវិការមិនសមរម្យទៅលើខ្សែប្រយុទ្ធក្រុម Brigton កីឡាករ  Neal Maupay ធ្វើឲ្យគ្រូបង្គោលលោក Mikel Arteta មានការខឹងសម្បារ។

Guendouzi កំឡុងពេលទាស់គ្នាជាមួយ  កីឡាករ  Neal Maupay
Guendouzi កំឡុងពេលទាស់គ្នាជាមួយ  កីឡាករ  Neal Maupay

ជាមួយគ្នានេះ Arsenal ត្រូវបានគេរាយការណ៍មកថា បានព្យាយាដាក់ Guendouzi ទៅក្នុងកិច្ចព្រមព្រៀង ដើម្បីដោះដូរយកកីឡាករ Houssem Aouar ពីក្លិប Lyon និង កីឡាករ Thomas Partey ពីក្លិប Atletico Madrid ។ ប៉ុន្តែការដាក់សណើនោះ សុទ្ធតែទទួលបានការបដិសេធពីសំណាក់ក្លិបទាំងពីរ។

  កីឡាករ Houssem Aouar
  កីឡាករ Houssem Aouar
កីឡាករ Thomas Partey
កីឡាករ Thomas Partey

ជាមួយគ្នានេះ Guendouzi ក៏មិនចង់បន្តនៅទឹកដី Emirates ទៀតផងដែរ ជាក់ស្ដែងបើយោងគេហទំព័រ Top Mercato បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ បានសុំប្រធានក្លិប Arsenal ឲ្យអនុញ្ញាតឲ្យរូបគេចាកចេញ។

គួររម្លឹកដែរថា Guendouzi បានផ្ទេរពីក្លិប Lorient នៅលីគបារាំង មកចូលរួមជាមួយ​ Arsenal ក្នុងឆ្នាំ២០១៨ ក្នុងតម្លៃ៧លានផោន (ឬប្រមាណ​៨,៩លានដុល្លារ) ខណៈកុងត្រារបស់គេ នៅកីឡដ្ឋាន Emirates នៅសល់២ឆ្នាំទៀត ទើបផុតកំណត់៕

កីឡាករ Matteo Guendouzi
កីឡាករ Matteo Guendouzi

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T