លេងធ្លាក់កូដពេក! Chelsea ត្រៀមបើកផ្លូវឲ្យក្លិបផ្សេងខ្ចីជើងកីឡាកររូបនេះចេញពី Stamford Bridge ហើយ

//s9.kh1.co/26/2688d2989dd365b3560d4ff0278ab2e4ef741d18.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Chelsea ត្រៀមដាក់កីឡាករ Kepa Arrizabalaga ឲ្យក្លិបផ្សេងខ្ចីជើងនៅរដូវក្ដៅនេះហើយ

អង់គ្លេស៖ ថ្មីៗនេះក្លិបតោខៀវ Chelsea បានប្រកាសជាផ្លូវការនូវកីឡាករចំណូលថ្មីម្នាក់ទៀតហើយគឺអ្នកចាំទី Edouard Mendy ដែលទើបនឹងទិញបានពីក្លិប Rennes របស់ប្រទេសបារាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Edouard Mendy
កីឡាករ Edouard Mendy

ហើយខណៈដែលទិញបាន Mendy ក្លិបតោខៀវក៏កំពុងត្រៀមវ៉ៃចេញអ្នកចាំទីម្នាក់វិញផងដែរ ពោលគឺកីឡាករធ្លាក់កូដ Kepa Arrizabalaga ។ ក្នុងនោះដែរបើតាមគេហទំព័រ The Sun បានឲ្យដឹងថា Chelsea អាចនឹងបើកផ្លូវឲ្យក្លិបផ្សេងខ្ចីជើងរូបគេចេញពីទឹកដី Stamford Bridge មួយរដូវកាលពេញ។ លើសពីនេះប្រសិនបើមានក្លិបណាមួយហ៊ានឲ្យដល់តម្លៃ៤០លានផោន (ឬប្រមាណ៥១លានដុល្លារ) Chelsea នឹងលក់ផ្តាច់កុងត្រារបស់គេតែម្តង។

https://s9.kh1.co/__image/w=650,h=434,q=100/78/7811a3e23019a284940096bd932f74a79b0efbbb.jpg

ជាក់ស្តែងហេតុផលមួយដែលលោក Frank Lampard គ្រោងដាក់រូបគេឲ្យក្លិបផ្សេងខ្ចីជើង គឺចង់ឲ្យកីឡាករវ័យ២៥ឆ្នាំរូបនេះខិតខំប្រឹងប្រែងដើម្បីឲ្យមានទម្រង់លេងល្អដូចពីមុនវិញ។ គួរឲ្យដឹងដែរថាក្រៅពី Kepa ក្លិបលោក Lampard ក៏នៅមានអ្នកចាំទីជួរមុខម្នាក់ទៀតផងដែរគឺកីឡាករវ័យ៣៨ឆ្នាំ Willy Caballero ដែលអាចនឹងជំនួសដៃគ្នាជាមួយ Edouard Mendy បាននៅក្នុងការប្រកួតខាងមុខ៕ 

  កីឡាករ Willy Caballero
  កីឡាករ Willy Caballero
កីឡាករ Edouard Mendy
កីឡាករ Edouard Mendy

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T