AFC Champions League តំបន់ខាងលិច៖ វគ្គជម្រុះ ១៦ ក្រុមចុងក្រោយត្រូវបានបញ្ចប់

//s9.kh1.co/10/10bc60d73f406dd96f938323973e03a4e48edb38.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិកាណ៍ AFC Champions តំបន់ខាងលិចក្នុងវគ្គជម្រុះ ១៦ ក្រុមត្រូវបានបញ្ចប់បន្ទាប់ពីការបញ្ចប់នៃពូល C និង D កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ទីក្រុងដូហា៖ ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិកាណ៍ AFC Champions តំបន់ខាងលិចក្នុងវគ្គជម្រុះ ១៦ ក្រុមត្រូវបានបញ្ចប់បន្ទាប់ពីការបញ្ចប់នៃពូល C និង D កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ មានក្រុមចំនួន ៦ ដែលបានកក់កន្លែងរបស់ពួកគេរួចទៅហើយនៅក្នុងការប្រកួតនៅថ្ងៃព្រហស្បតិ៍ អ្វីដែលត្រូវធ្វើការសម្រេចចិត្តនោះគឺក្រុមទាំង ២ ដែលក្រុមទីមួយនឹងត្រូវឆ្លងផុតពីពូល C និងក្រុមកំពូលតារាងលំដាប់ទីពីរមួយទៀតនៅក្នុងពូល D ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាធារណរដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ង់គឺក្រុម Persepolis FC បានបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់កំពូលតារាងក្នុងពូល C បន្ទាប់ពីបានបំបាក់ក្រុម Sharjah របស់ប្រទេសអារ៉ាប់រួមក្នុងលទ្ធផល ៤-០ ដើម្បីឈានដល់ការប្រកួតដ៏ជក់ចិត្តជាមួយក្រុមជើងឯករងនៃពូល D គឺក្រុម Al Sadd SC នៅជុំទី ១៦ ។

រូបតំណាង
រូបតំណាង

ក្តីសង្ឃឹមរបស់ក្រុម Al Sadd SC ក្នុងការឈរនៅលើកំពូលតារាងនៃពូល D ត្រូវបានខកខានបន្ទាប់ពីពួកគេបានចាញ់ក្រុម Sepahan FC របស់ប្រទេសអ៊ីរ៉ង់ក្នុងលទ្ធផល ២-១ ។ ការបរាជ័យរបស់ក្រុម Al Sadd SC មានន័យថា ក្រុម Al Nassr បានក្លាយជាក្រុមឈ្នះក្នុងពូល C ប៉ុន្តែក្រុមរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតមួយនេះក៏មិនបានរីករាយនឹងរាត្រីឈ្នះនោះដែរ ដោយសារពួកគេបានចាញ់ក្រុម Al Ain FC របស់ប្រទេសអារ៉ាប់រួមក្នុងលទ្ធផល ១-០ ។

សម្រាប់ក្រុម Al Nassr គឺជាគូប្រជែងដែលនឹងខិតជិតមកដល់របស់ក្រុម Al Taawoun ដែលបានបំបាក់ក្រុមម្ចាស់ជើងឯកប្រទេសកាតាគឺក្រុម Al Duhail ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍។

ការប្រកួតជុំ ១៦ ក្រុមដែលនៅសល់ត្រូវបានសម្រេចនៅថ្ងៃពុធនេះជាមួយក្រុម Al Ahli Saudi FC ដែលត្រូវបានឈ្នះក្នុងពូល A ដើម្បីឡើងទៅជួបនឹងក្រុមប្រទេសអារ៉ាប់រួមគឺក្រុម Shabab Al Ahli Dubai ខណៈអ្នកឈ្នះក្នុងពូល B គឺក្រុម Pakhtakor របស់ប្រទេសអ៊ូសបេគីស្ថាននឹងត្រូវប្រកួតជាមួយក្រុមប្រទេសអ៊ីរ៉ង់គឺក្រុម Esteghlal FC

ការប្រកួតវគ្គ ១៦ ជុំនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដោយការប្រកួតវគ្គចែកពូលនឹងត្រូវធ្វើនៅទីក្រុងដូហានៅថ្ងៃចន្ទ។

ការប្រកួតជុំទី ១៦ ព្រឹត្តិការណ៍ AFC Champions League តំបន់ខាងលិច
ការប្រកួតជុំទី ១៦ ព្រឹត្តិការណ៍ AFC Champions League តំបន់ខាងលិច

ការប្រកួតជុំទី ១៦

ថ្ងៃសៅរ៍

ក្រុម Al Ahli Saudi FC (KSA) នឹងត្រូវប៉ះ ក្រុម Shabab Al Ahli Dubai (UAE)
ក្រុម Pakhtakor (UZB) នឹងត្រូវប៉ះ ក្រុម Esteghlal FC (IRN)

ថ្ងៃអាទិត្យ

ក្រុម Persepolis FC (IRN) នឹងត្រូវប៉ះ ក្រុម Al Sadd SC (QAT)

ក្រុម Al Nassr (KSA) នឹងត្រូវប៉ះ ក្រុម Al Taawoun (KSA) ៕

ការប្រកួតជុំទី ១៦ ព្រឹត្តិការណ៍ AFC Champions League តំបន់ខាងលិច
ការប្រកួតជុំទី ១៦ ព្រឹត្តិការណ៍ AFC Champions League តំបន់ខាងលិច

ប្រភព៖ The Asian Football Confederation

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T