តើសំនួរអ្វីដែលកំពុងរងសម្ពាធ និងមិនគួរសួរទៅកាន់មនុស្សជុំវិញខ្លួន?

//s9.kh1.co/c8/c8fa126ee2150bf8119e05e23914894bd6e0a3c0.jpg
យល់ដឹង

 ២៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តើសំនួរអ្វីដែលកំពុងរងសម្ពាធ និងមិនគួរសួរទៅកាន់មនុស្សជុំវិញខ្លួន?

យល់ដឹង៖ ជាការពិត នៅក្នុងសម័យបច្ចុប្បន្ននេះ ការទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនយើងពិតជាសំខាន់ណាស់។ ដូច្នេះមុននឹងនិយាយអ្វីមួយ ឬសួរអ្វីមួយទៅកាន់នរណាម្នាក់ត្រូវពិចារណាឲ្យបានច្បាស់ ព្រោះគ្រប់ពាក្យសម្តីដែលនិយាយចេញមកហើយគឺមិនអាចលេបទៅវិញបានឡើយ។ ពិសេសជៀសវាងមានបញ្ហាដោយសារមាត់ ពាក្យសម្តី និងរងការវាយតម្លៃមិនល្អ ឬគ្មានសីលធម៌ពីមនុស្សជុំវិញខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាសំនួរទាំង ១០ ដែលអ្នកមិនគួរសួរទៅកាន់មនុស្សជុំវិញខ្លួន ពិសេសមនុស្សទើបនឹងស្គាល់គ្នា៖
១. រាល់ថ្ងៃធ្វើការងារអ្វី? ហើយមានតំណែងអ្វីដែរ? ហើយបានប្រាក់ខែប៉ុន្មានដែរ?

២. ម៉េចបានជាធ្វើការខុសជំនាញដែលបានរៀនអ៊ីចឹង?

៣. មានសង្សារនៅ? មានអ្នកស្រលាញ់នៅ? ហើយពេលណាគិតរឿងរៀបការ?

៤. ឃើញរៀបការយូរហើយ ចុះពេលណាទើបគិតគូររឿងយកកូន?

៥. ឃើញស្រលាញ់គ្នាសឹងអី ហេតុអ្វីបានលែងលះគ្នា?

៦. បច្ចុប្បន្នអាយុប៉ុន្មានហើយ?

៧. ចុម!​ ទម្ងន់ប៉ុន្មាន? ម៉េចឥឡូវនេះស្គមម៉េស? ម៉េចឥឡូវធាត់ជាងមុនអ៊ីចឹង?

៨. ថ្ងៃអនាគតមានគម្រោងចង់ធ្វើអ្វី? ចង់ធ្វើការឲ្យគេរហូត ឬចង់មានមុខរបរផ្ទាល់ខ្លួន?

៩. ផ្ទះនេះបង់រំលោះ ឬទិញដាច់?

១០. សុខភាពរាល់ថ្ងៃម៉េចដែរ? មានជំងឺប្រចាំកាយអ្វីអត់?

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T