ចប់ហើយ! Chelsea កំពុងតែដាក់អ្នកចាំទីឆ្នើមរបស់ខ្លួនឱ្យក្លិបផ្សេងខ្ចីជើង

//s9.kh1.co/c7/c760a7f601530c8cd56f0aa377f962f55e02a8e8.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុម Chelsea ​នឹង​ដាក់​អ្នក​ចាំទី Kepa ​ឱ្យ​ក្លិបដទៃខ្ចីជើងនារដូវកាលនេះ ​បន្ទាប់​ពី​ក្លិបបានទិញអ្នកចាំទីថ្មីមកជំនួសតំណែងរបស់​គេ​បាន​ហើយ​។

ក្រុម Chelsea ​នឹង​ដាក់​អ្នក​ចាំទី Kepa ​ឱ្យ​ក្លិបដទៃខ្ចីជើងនារដូវកាលនេះ ​បន្ទាប់​ពី​ក្លិបបានទិញអ្នកចាំទីថ្មីមកជំនួសតំណែងរបស់​គេ​បាន​ហើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាល​ពី​ម្សិលមិញ​នេះ ​ក្រុម​តោ​ខៀវ Chelsea ​បាន​ប្រកាស​ពី​ការ​នាំយកកីឡាករ ​Douard Mendy ​ពី​ក្រុម Rennes ​មក​រួម​ក្រុម​ក្នុង​តម្លៃ​ខ្លួន​២២​លាន​ផោន។ ​ការ​ទិញ​បាន​អ្នក​ចាំទី​ថ្មី​នេះ​គឺ​បញ្ជាក់​ថា​ លោក Lampard ​នឹង​លែង​មានជំនឿចិត្តលើ Kepa ​អ្ន​កចាំទី​ចាស់​របស់ខ្លួនទៀត​ហើយ។ ​

Kepa និងលោក Lampard
Kepa និងលោក Lampard

ប្រភព​នៅ​អង់គ្លេស​បាន​បង្ហើប​ថា Kepa ​អ្នក​ចាំទីដែលមាន​តម្លៃ​ខ្លួន​ថ្លៃម្នាក់​នេះនឹង​ត្រូវ​ដាក់​ឱ្យ​ក្លិបផ្សេងខ្ចីជើងមិនខាននៅពេលខាងមុខនេះ។

 Kepa
 Kepa

យ៉ាងណាមិញ Kepa ​ត្រូវ​បាន​លោក Lampard ​លែង​ទុក​ចិត្ត ​បន្ទាប់​ពី​រូបគេ​បង្កើត​កំហុស​ជា​ច្រើន​។ ​ដោយ​ក្នុង​នោះ ​បរាជ័យ​ក្រោម​ថ្វី​ជើង Liverpool ​ក្នុង​លីគ ​ដែល​កើត​ចេញ​កំហុស​របស់​គេ​នោះ ​គឺ​ជា​រឿង​មួយ​ដែល​ក្រុម Chelsea ​មិន​អាច​លើក​លែង​បាន​ឡើយ៕

ប្រភពDailymail

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T