Aubameyang បង្ហើបប្រាប់ពីមូលហេតុចម្បង២ ដែលធ្វើឲ្យរូបគេសម្រចចិត្តបន្តកុងត្រាថ្មីជាមួយ Arsenal

//s9.kh1.co/8c/8cefa47a7ac6d95f8cbb8edbaf8180ca7c0b0093.png
កីទ្បា

 ២៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Aubameyang បង្ហើបប្រាប់ពីមូលហេតុដែលបន្តនៅ Arsenal

អង់គ្លេស៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាននិយាយថា គេធ្លាប់ពិចារណាចាកចេញពីក្រុមកាំភ្លើងធំ Arsenal ប៉ុន្តែដោយសារតែលោក Mikel Arteta ទើបធ្វើឲ្យរូបគេបន្តកុងត្រាថ្មីនៅទឹកដី Emirates។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនពេល សម្រេចកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីរយៈពេល៣ឆ្នាំជាមួយ Arsenal ក្លិបយក្សតំបន់កាតាឡាន់ Barcelona ធ្លាប់ដាក់សំណើចង់បាន Aubameyang ខណៈក្លិប Inter Milan ក៏ចង់បានជម្រើសជាតិកាបុងរូបនេះផងដែរ ។

  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

ជាមួយគ្នានេះ ទាង់ទងនឹងការបន្តកុងត្រាថ្មី Aubameyang បានលើកឡើងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖

មូលហេតុចម្បង២ដែលបញ្ចុះបញ្ចូលខ្ញុំឲ្យបន្តនៅទីនេះ ទី១ គឺលោក Mikel Arteta ពីព្រោះតាំងពីគាត់មកដឹកនាំ គាត់បាននាំយកមកផលវិជ្ជមានជាច្រើន និងទស្សនវិជ្ជាថ្មីសម្រាប់យើង។ មួយវិញទៀតនោះគឺការស្រលាញ់ដែលខ្ញុំទទួលបានពីអ្នកគាំទ្រ និងក្លិបទាំងមូលតែម្ដង។ អ្នករាល់គ្នា បានធ្វើល្អមកកាន់ខ្ញុំ បណ្ដាលឲ្យខ្ញុំមានអារម្មណ៍មួយថាទីនេះជាផ្ទះ​ ហេតុនេះហើយទើបខ្ញុំនៅបន្ត។

កីឡាករ Aubameyang  
កីឡាករ Aubameyang ជាមួយនឹងលោក​ Arteta  
កីឡាករ Aubameyang ជាមួយនឹងលោក​ Arteta  

គួររម្លឹកដែរថា ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ទើបជួយ Arsenal លើកពាន FA Cup រដូវកាលមុន និងពាន Community Shield ដែលជាពានបើករដូវកាល ២០២០/២១។ មិនត្រឹមតែប៉ុណ្ណោះ បើកឆាកក្របខណ្ឌ​ Premier League ទល់នឹងក្រុម Fulham គេក៏រកបាន១គ្រាប់ផងដែរ ឲ្យក្រុមលោក Arteta ៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T