Shaqiri ស៊ុត free-kick មួយជើងនេះអេមណាស់! Liverpool លត់ក្លិប Lincoln ៧-២​ ក្នុងពានរង្វាន់ League Cup យប់មិញ

//s9.kh1.co/8b/8b0a0ecea1732d3808b93b8de2d05e5876701e7f.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Jones និង Minamino រកបានម្នាក់២គ្រាប់នៅក្នុងការប្រកួតជាមួយក្លិប Lincoln City យប់មិញ

អង់គ្លេស៖ នៅក្នុងការប្រកួតពានរង្វាន់ League CupCarabao Cup យប់មិញនេះ លោកគ្រូបង្វឹក Jurgen Klopp បានដាក់ឲ្យកីឡាករចំណូលថ្មីទាំង២រូបចូលលេងប្រកួតដំបូងរបស់ពួកគេជាមួយក្លិប គឺកីឡាករខ្សែការពារ Kostas Tsimikas និងខ្សែប្រយុទ្ធ Diogo Jota ។ ក្នុងនោះក្លិបហង្សក្រហម Liverpool បានយកឈ្នះក្លិប Lincoln City ដោយលទ្ធផល២ទល់នឹង៧។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Liverpool
ក្រុមកីឡាកររបស់ក្លិប Liverpool

នៅក្នុងតង់ទី១កីឡាករ Xherdan Shaqiri ជាអ្នករកគ្រាប់បើកឆាកឲ្យ Liverpool ដោយការស៊ុតបាន free-kick យ៉ាងស្អាតនៅលើដំបូលទូក។ បន្ទាប់មកកីឡាករខ្សែបម្រើ  Curtis Jones និង  Takumi Minamino ក៏ស៊ុតបន្ថែមឲ្យលោក Jurgen Klopp បានម្នាក់ពីរគ្រាប់ទៀត។ 

ក្រុមកីឡាកររបស់ក្លិប Liverpool
ក្រុមកីឡាកររបស់ក្លិប Liverpool

ចូលដល់តង់ទី២ក្លិប Lincoln ក៏អាចមានឱកាសរកបានពីរគ្រាប់តាមពីក្រោយរកបានដោយកីឡាករ Tayo Edun និង Lewis Montsma ។ ដោយឡែកក្លិបហង្សក្រហម Liverpool មិនបានឈប់ត្រឹមហ្នឹងនោះទេ ដោយបន្ថែមបានពីរគ្រាប់ទៀតដោយកីឡាករ Marko Grujic និង Divock Origi

ក្រុមកីឡាកររបស់ក្លិប Liverpool
ក្រុមកីឡាកររបស់ក្លិប Liverpool
ក្រុមកីឡាកររបស់ក្លិប Liverpool
ក្រុមកីឡាកររបស់ក្លិប Liverpool
ការប្រកួតរវាងក្លិប Liverpool និង Lincoln City 

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T