រវាងស្នេហាមួយ បើមានម្នាក់ដើរចេញ តើម្នាក់នោះនឹងក្លាយជាមនុស្សមានកំហុស និងជាប់ឈ្មោះជាមនុស្សក្បត់មែនអត់?

//s9.kh1.co/7f/7fce543bf369ed6a8cb9766ebc9269aa75afb8ea.jpg
យល់ដឹង

 ២៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើមានម្នាក់ដើរចេញ តើម្នាក់នោះនឹងក្លាយជាមនុស្សមានកំហុស និងជាប់ឈ្មោះជាមនុស្សក្បត់មែនអត់?

យល់ដឹង៖ មនុស្សជាច្រើនចូលចិត្តនិយាយថា ពេលស្រលាញ់គ្នាដំបូងៗ អ្វីក៏ល្អ អ្វីក៏ត្រូវ ប៉ុន្តែពេលស្នេហាចាប់ផ្តើម សោះកក្រោះ រង្គោះរង្គើជាមួយគ្នាហើយ នោះអ្វីៗនឹងប្រែស្ទើរតែ ៣៨០ដឺក្រេ ពិសេសផ្តើមចាប់កំហុសគ្នាស្ទើរគ្រប់ពេល។ រហូតទៅមុខលែងរួច ឬស្នេហាមានឧបសគ្គ ហើយស្របពេលនោះស្រាប់តែមានម្នាក់ដោះដៃ ឬជាអ្នកដើរចេញ តើម្នាក់នោះនឹងមានកំហុស និងជាប់ឈ្មោះជាមនុស្សក្បត់មែនអត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ពិតណាស់ មនុស្សពីរនាក់ធ្លាប់ស្រលាញ់គ្នា នៅក្បែរគ្នា បារម្ភពីគ្នា ផ្តល់ភាពកក់ក្តៅឲ្យគ្នា ទោះជាស្នេហានោះមានរយៈពេលត្រឹម ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ឬ ១០ឆ្នាំក៏ដោយ ជឿថាគ្មានអ្នកណាម្នាក់ចង់ចាកចេញពីមនុស្សដែលធ្លាប់ស្រលាញ់គ្នាឡើយ ហើយក៏គ្មានអ្នកណាអាចយល់ពីអារម្មណ៍នេះបានដែរ ប៉ុន្តែវាជាសិទ្ធិនៃសម្រេចចិត្តរបស់មនុស្សម្នាក់ៗ។ ពេលខ្លះ អ្នកដើរចេញក៏ជាអ្នករងគ្រោះ និងឈឺចាប់ខ្លាំងដែរ។

រូបតំណាង
រូបតំណាង

ដូច្នេះ ការសម្រេចចិត្តដើរចេញ ឬចាកចេញ គឺមិនមែនសុទ្ធតែជាការក្បត់ ឬជាមនុស្សដែលមានកំហុសទាំងស្រុងឡើយ ប៉ុន្តែវាគ្រាន់តែជាសេចក្តីសុខមួយសម្រាប់ខ្លួនឯង ហើយក៏ជាពេលដែលត្រូវគោរពនូវការសម្រេចចិត្តរបស់ខ្លួនឯងដែរក្នុងការចាប់ផ្តើមពេលវេលាថ្មី ជាមួយមនុស្សថ្មី មនុស្សដែលអាចធ្វើឲ្យយើងសើចច្រើនជាងយំ មនុស្សដែលអាចផ្តល់ភាពកក់ក្តៅ ផ្តល់ពេលវេលា និងមនុស្សដែលមានភាពច្បាស់លាស់ជាមួយគ្នាទៅថ្ងៃអនាគត៕

រូបតំណាង
រូបតំណាង
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T