បរទេស៖ ខ្សែប្រយុទ្ធក្រុម AC Milan កីឡាករ Zlatan Ibrahimovic បានធ្វើតេស្តឃើញមានភាពវិជ្ជមានជំងឺកូវីដ១៩ ខណៈរូបគេជាកីឡាករតែម្នាក់គត់ក្នុងក្រុម ដែលឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះ បើយោងតាមការបញ្ជាក់របស់ Zlatan បានឲ្យដឹងថា កាលពីថ្ងៃពុធ គេធ្វើតេស្តឃើញមានភាពអវិជ្ជមាន លុះធ្វើតេស្តជុំទី២ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មុនការប្រកួតទល់នឹងក្រុម Bodø/Glimt នៅក្របខណ្ឌ Europa League ស្រាប់តែទទួលបានផលវិជ្ជមានវិញ។

យ៉ាងណាមិញ ក្រោយឆ្លងកូវីដ Zlatan មិនបានញញើតនឹងវីរុសនេះនោះទេ ថែមទាំងបោះពាក្យសម្ដីយ៉ាងឡូយ បែបនេះថា៖
ខ្ញុំទទួលបានតេស្តអវិជ្ជមានជំងឺកូវីដនៅថ្ងៃពុធ ហើយស្រាប់តែវិជ្ជមាននៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនដែលមានចេញអាការរោគអ្វីសោះ។ កូវីដ១៩ពិតជាក្លាហានណាស់ដែលហ៊ានមកប្រជែងជាមួយខ្ញុំ ប៉ុន្តែគិតខុសហើយ។
I tested negative to Covid yesterday and positive today. No symptoms what so ever. Covid had the courage to challenge me. Bad idea
— Zlatan Ibrahimović (@Ibra_official) September 24, 2020
ប្រភព៖ cnn