អុញនោះ! លោកព្រះ Zlatan ក៏ឆ្លងកូវីដ-១៩ ដែរ

//s9.kh1.co/d0/d00a0fa56d99b9e4b07d0bfa8a4da05cf3d0ef0d.jpg
កីទ្បា

 ២៤-កញ្ញា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

Zlatan បានធ្វើតេស្តឃើញមានភាពវិជ្ជមានជំងឺកូវីដ១៩

អ៊ីតាលី៖ ក្លិប AC Milan បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានធ្វើតេស្តឃើញមានភាពវិជ្ជមានជំងឺកូវីដ១៩ ខណៈបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Zlatan Ibrahimovic
  ខ្សែប្រយុទ្ធ Zlatan Ibrahimovic

ជើងស៊ុតជម្រើសជាតិស៊ុយអែត ជាកីឡាករតែម្នាក់គត់នៅក្លិប AC Milan ដែលបានឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ។ ដូច្នេះមានន័យថា Zlatan នឹងមិនមានវត្តមានសម្រាប់ការប្រកួតរបស់ AC Milan ទល់នឹងក្រុម Bodø / Glimt នៅវគ្គជម្រុះពាន Europa League យប់នេះ និងជំនួបទល់នឹងក្រុម Crotone ក្នុងក្របខណ្ឌ​ Serie A នៅថ្ងៃទី២៧ខាងមុខនោះទេ។

  ខ្សែប្រយុទ្ធ Zlatan Ibrahimovic
  ខ្សែប្រយុទ្ធ Zlatan Ibrahimovic

ទាក់ទងទៅនឹងរឿងខាងលើនេះ ក្លិប AC Milan បានចេញសេចក្ដីថ្លែងការណ៍មួយ មានសេចក្ដីលម្អិតយ៉ាងដូច្នេះថា៖

កីឡាករ Zlatan Ibrahimovic ទទួលបានតេស្តវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្តជុំទី២ មុនការប្រកួតយប់នេះ ទល់នឹងក្រុម Bodø / Glimt។ ដោយឡែកសម្រាប់សមាជិកក្រុមផ្សេងទៀត និងបុគ្គលិកក្លិប ទទួលបានតេស្តអវិជ្ជមាន។

ក្លិប AC Milan

គួរឲ្យដឹងដែរថា Zlatan កំពុងធ្វើបានល្អនៅដើមរដូវកាល២០២០/២១ នេះ ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួន២ប្រកួតកន្លងមក ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរកបាន៣គ្រាប់ហើយ៕

  ខ្សែប្រយុទ្ធ Zlatan Ibrahimovic
  ខ្សែប្រយុទ្ធ Zlatan Ibrahimovic

ប្រភពgoal.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T