លោក Cafu ជឿជាក់ថា ម្នាក់នេះនឹងលេចធ្លោនៅ Premier League រដូវកាលនេះ

//s9.kh1.co/0c/0c816c15f2ed646bb771e140c32535a9a20c9b65.jpg
កីទ្បា

 ២៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជើងចាស់ជម្រើសជាតិប្រេស៊ីលលោក Cafu ជឿជាក់ថា James នឹងក្លាយជាតារាឆ្នើមប្រចាំក្របខណ្ឌ Premier League រដូវកាលនេះ

បរទេស៖ អតីតជម្រើសជាតិប្រេស៊ីល លោក Cafu រំពឹងថា កីឡាករ James Rodriguez នឹងក្លាយជាតារាឆ្នើមប្រចាំក្របខណ្ឌ​ Premier League រដូវកាល២០២០/២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ James Rodriguez
   កីឡាករ James Rodriguez

James បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ នៅពីរប្រកួតដំបូងឲ្យ Everton កន្លងមកនេះ ជាពិសេសកាលពីប្រកួតយកឈ្នះក្រុម West Brom ៥ទល់នឹង២ កាលពីចុងសប្ដាហ៍មុន ដោយគេរួមចំណែករកបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១ដង។

   កីឡាករ James Rodriguez
   កីឡាករ James Rodriguez

ជាម្រើសជាតិកូឡុំប៊ី ឈ្នះស្បែកជើងមាសព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤រូបនេះ ហាក់មិនសូវជោគជ័យនៅ​ Real Madrid នោះទេ ដោយត្រូវបានក្លិបបញ្ជូនឲ្យ Bayern Munich ខ្ចីជើងចន្លោះឆ្នាំ២០១៧ ដល់ ២០១៩ ខណៈនៅរដូវកាលមុន ក៏មិនសូវបានចូលលេងច្រើនក្រោមការដឹកនាំរបស់លោក Zinedine Zidane

   កីឡាករ James Rodriguez
   កីឡាករ James Rodriguez

យ៉ាងណាមិញ ក្រោយបានផ្លាស់មកចូលរួមជាមួយ Everton នៅរដូវក្ដៅនេះ លោក Cafu ជឿជាក់ថា James នឹងធ្វើឲ្យអ្នកគាំទ្រនៅ Premier League មានការភ្ញាក់ផ្អើល ចំពោះបច្ចេកទេសលេងរបស់គេ។

លោក Cafu លើកឡើងបែបនេះថា៖

ខ្ញុំធ្លាប់មើល James Rodriguez លេងឱ្យក្រុមជម្រើសជាតិកូឡុំប៊ី។ ខ្ញុំក៏បានមើលគាត់លេងអោយ Real Madrid និង Bayern ផងដែរ។ សម្រាប់ខ្ញុំគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ជាអ្នកនាំលេង និងមានភាពវ័យឆ្លាត។ ហើយប្រសិនបើប្រលែងឲ្យគាត់លេង តាមរបៀបដែលគាត់ចូលចិត្តនោះ ប្រាកដណាស់គាត់នឹងបង្ហាញបានច្រើននៅ Premier League ។ បើបណ្ដោយឲ្យគាត់លេង គាត់នឹងលេចធ្លោ។ អ្នកគាំទ្រនឹងឃើញតម្លៃដែលគាត់មាន សម្រាប់ការប្រជែងជើងឯក៕

លោក Cafu
លោក Cafu
លោក Cafu

ប្រភពgoal.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T