អ្នកគួរដឹងពីវិធីទាំងនេះ បើសិនជាចង់សន្សំប្រាក់ទទួលបានជោគជ័យ

//s9.kh1.co/6b/6b44902b28c7c11cd2975b886678f86682b8342e.jpg
ប្រលោមលោក & អប់រំ

 ២៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វ័យជំទង់គឺជា វ័យដែលសប្បាយចាយ និង​សប្បាយចិត្តបំផុតហើយ

មនុស្សវ័យជំទង់ ជាក្រុមមួយដែលចូលចិត្តសប្បាយច្រើន ជាពិសេសនោះគឺចូលចិត្តចង់ដឹង ចង់ឮនូវអ្វីថ្មីៗជានិច្ច មិនថាជាអ្វីក៏ដោយពួកគេតែងតែព្យាយាមទៅសុំប្រាក់ពីប៉ាម៉ាក់គេ ឬ​ខ្លះទៀតដកប្រាក់សន្សំរបស់ខ្លួនឯងក៏មានដែរ។ សម្រាប់បំពេញតម្រូវការខ្លួនឯងឲ្យបាន​ នេះក៏មូលហេតុ តែវាអាចជាទម្លាប់មួយដែលមិនល្អគឺ " ការ​ចូលចិត្តប្រើរបស់អីឬទិញរបស់ណាមួយមកដើម្បី​ចង់ឡួយ តាមគ្នា​មិនខ្វល់ ឲ្យតែបានប្រើរបស់នោះគឺឡួយហើយ​ជាដើម។"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជា​ការរៀបចំផែនការចំណាយរបស់មនុស្សពេញវ័យ៖

១. ការចេះសន្សំលុយសម្រាប់ប្រើនៅពេលចំបាច់

ការចេះសន្សំលុយសម្រាប់ប្រើនៅពេលចំបាច់ នេះគឺជារឿងដែល​មនុស្សនៅវ័យជំទង់គួរធ្វើ ដោយខានមិនបាន ព្រោះការធ្វើបែបនេះ យើងអាចទទួលបានសេរីភាពនៅពេលយើងត្រូវការទិញអី្វមួយ គឺមានលុយប្រើផ្ទាល់ខ្លួនបានភ្លាមៗ។

សន្សំលុយសម្រាប់ប្រើនូវពេលចំបាច់ (រូបតំណាង)
សន្សំលុយសម្រាប់ប្រើនូវពេលចំបាច់ (រូបតំណាង)

២. កុំចាយវាយខ្ជះខ្ជាយច្រើនពេក

ការចាយវាយដោយខ្ជះខ្ជាយ គឺជារឿងដែលមនុស្សគ្រប់វ័យសុទ្ធតែជួប មិនមែនតែមនុស្សវ័យទំនង់ទេ តែថា​មនុស្សនៅវ័យក្រៅពីនេះពួកគេ​មានលុយបម្រុងទុក ឬ មានរបររកស៊ីមានប្រាក់ចំណូល។ ដោយឡែកមនុស្សនៅក្នុងវ័យនេះ​គប្បីប្រើការគិតពិចារណា​មុនពេលដកលុយចាយវាយទៅលើអ្វីមួយ ទោះអ្នកត្រូវការវាប៉ុណ្ណាក៏ដោយ។

សប្បាយអរ ក្នុងការចាយវាខុស​ដោយខ្ជះខ្ជាយ (រូបតំណាង)
សប្បាយអរ ក្នុងការចាយវាខុស​ដោយខ្ជះខ្ជាយ (រូបតំណាង)

៣. ចូរគិតសិនមុនចំណាយ 

គិតសិនមុនចំណាយ ព្រោះថារបស់គ្រប់យ៉ាងវាជាតម្រូវ​ដែលត្រូវចំណាយដូចជា៖

១. បើអ្នកមិនសូវជាត្រូវការចាំបាច់ក្នុងប្រើប្រាស់ទេ ចូរកុំទិញ ព្រោះវានាំឲ្យខាតបង់របស់អ្នកត្រូវការ។

២. បើអ្នកត្រូវការវា តែវាតែមិនសូវសំខាន់​  ក៏កុំបាច់ទិញ ព្រោះនាំឲ្យខាតប្រាក់កាក់។

បើករណីអ្នកទិញវាព្រោះចំបាច់​ ហើយសំខាន់  គឺអ្នកអាចទិញទៅគឺត្រឹមត្រូវហើយ បើអ្នកមិនទិញព្រោះចង់ឡួយទេ​ ការចំណាយនោះល្អបំផុតសម្រាប់អ្នក៕

គិតសិនមុនចំណាយ  (រូបតំណាង)
គិតសិនមុនចំណាយ  (រូបតំណាង)
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T