បរទេស៖ នៅក្នុងកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ហាក់ដូចជាមានភាពមមាញញឹកណាស់ក្នុងការនាំយកកីឡាករចំណូលថ្មីមករួមក្រុម ក្នុងនោះមានដូចជាកីឡាករ Pierre-Emile Hojbjerg, Matt Doherty, Sergio Reguilon, Joe Hart និង Gareth Bale ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស



មិនទាន់អស់នោះទេពោលនៅពេលនេះលោក Jose Mourinho កំពុងតែចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់ទៀត ដើម្បីមកចាប់ដៃគូជាមួយ Harry Kane រដូវកាលថ្មីនេះ។ ក្នុងនោះតំណាងរបស់ខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ក្លិប Napoli គឺកីឡាករ Arkadiusz Milik បានធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ប្រទេសអង់គ្លេសហើយ ដើម្បីធ្វើការចរចានាំយករូបគេមកលេងឲ្យ Spurs ។


គួរឲ្យដឹងដែរថា Milik នៅសល់កុងត្រាជាមួយក្លិបអ៊ីតាលី Napoli តែមួយរដូវកាលទៀតប៉ុណ្ណោះ។ ហេតុដូចនេះទើបធ្វើឲ្យក្លិបសម្រេចចិត្តដាក់លក់រូបគេនៅរដូវក្ដៅនេះ ក៏ព្រោះតែខ្លាចរូបគេចាកចេញដោយគ្មានតម្លៃខ្លួនពេលចប់កុងត្រានៅចុងរដូវកាលថ្មីនេះ។ ដោយឡែកសម្រាប់តម្លៃខ្លួនកីឡាករវ័យ២៦ឆ្នាំ Napoli ទាមទារពី Spurs ប្រមាណជាង២៥លានផោន (ឬ៣២លានដុល្លារ)៕


ប្រភព៖ caughtoffside