គ្រូបង្រៀនម្នាក់ចាក់សាក់ពេញខ្លួនពេក ដល់ថ្នាក់កូនសិស្សខ្លាចលែងចង់រៀនជាមួយ (មានវីដេអូ)

//s9.kh1.co/95/95981a0673943b2706b9127ec006f057d1c5c134.jpg
សង្គម

 ២៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រូបង្រៀនជនជាតិបារាំងម្នាក់ ឈ្មោះ Sylvain ត្រូវប្រឈមមុខនឹងការបាត់បង់ការងារ ពីព្រោះឪពុកម្ដាយរបស់សិស្សៗមួយចំនួន មិនពេញចិត្ដនឹងរូបរាងខាងក្រៅរបស់លោក ដែលចាក់សាក់ពេញតួខ្លួន និងសូម្បីតែលើផ្ទៃមុខ។

បារាំង៖ គ្រូបង្រៀនជនជាតិបារាំងម្នាក់ ឈ្មោះ Sylvain ត្រូវប្រឈមមុខនឹងការបាត់បង់ការងារ ពីព្រោះអាណាព្យបាលរបស់សិស្សមួយចំនួន មិនពេញចិត្ដនឹងរូបរាងខាងក្រៅរបស់លោក ដែលចាក់សាក់ពេញមួយតួខ្លួនពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងបទសម្ភាស៍មួយនាពេលថ្មីៗនេះ គ្រូបង្រៀនវ័យ៣៥ឆ្នាំ បានប្រាប់ប៉ុស្ដិ៍ទូរទស្សន៍បារាំង BFM TV ថា ថ្នាក់លើរបស់លោកបានស្នើសុំឲ្យលោកឈប់បង្រៀនសិស្សថ្នាក់មត្ដេយ្យតទៅទៀតហើយ បន្ទាប់ពីសាលាបានទទួលពាក្យបណ្ដឹងពីអាណាព្យាបាលរបស់កូនសិស្ស។ ក្នុងបណ្ដឹងទាំងនោះ ពួកគេមិនមានបញ្ហានឹងការបង្រៀនរបស់លោក Sylvain ឡើយ ប៉ុន្ដែពួកគេមានបញ្ហានឹងស្នាមសាក់ដែលគ្របដណ្ដប់លើរាងកាយរបស់លោក សូម្បីតែផ្ទៃមុខនិងភ្នែកតែម្ដង។

លោក Sylvain បាននិយាយថា៖

រូបរាងរបស់ខ្ញុំ គឺក្លាយជាបញ្ហាសម្រាប់មនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលអាចនិយាយបានថា ក្នុងចំណោមអាណាព្យាបាលសិស្ស១ពាន់នាក់ គឺមានតែមួយប៉ុណ្ណោះ។ ហើយពួកគេទាំងនោះមិនមែនជាអាណាព្យាបាលរបស់សិស្សក្នុងថ្នាក់ ដែលខ្ញុំបង្រៀនឡើយ ខណៈអាណាព្យាបាលរបស់សិស្សខ្ញុំ មិនមានបញ្ហាអ្វីទាំងអស់។

លោក Sylvain

លោកបន្ថែមថា ការចាក់សាក់មិនបានជះឥទ្ធិពលលើសមត្ថភាពបង្រៀននោះឡើយ ហើយលោកតែងតែបំពេញការងារអស់ពីសមត្ថភាព។ តែទោះជាយ៉ាងណា លោកជឿថា លោកនឹងលែងមានឳកាសការងារក្នុងវិស័យអប់រំតទៅទៀតហើយ ជាពិសេស​​​ គឺនៅក្បែរក្មេងតូចៗ ពីព្រោះពួកគេភ័យខ្លាច ពេលដែលបានឃើញស្នាមសាក់។

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក Sylvain
លោក Sylvain
លោក Sylvain
លោក Sylvain
លោក Sylvain
លោក Sylvain
លោក Sylvain
លោក Sylvain
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T