៦នាក់នេះ ជាកីឡាករខ្មែរដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅលីគកំពូលកម្ពុជាគិតត្រឹមសប្ដាហ៍ទី១៥

//s9.kh1.co/f9/f994b4ee195ec0d122b6b5f33901e75518a5ea26.jpg
កីទ្បា

 ២៤-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករខ្មែរទាំង៦ ដែលរកគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី១៥ នៅលីគកំពូលកម្ពុជារដូវកាលនេះ

ភ្នំពេញ៖ ការប្រកួតលីគកំពូលកម្ពុជា ក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ បានឈានដល់ជុំទី២ សប្ដាហ៍ទី១៥ហើយ។ ក្នុងនោះដែរក្រុមកំពុងគ្រងកំពូលតារាង ហើយក៏ជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នោះគឺក្រុមនាគខៀវបឹងកេត មាន៣៦ពិន្ទុក្នុងដៃ ពោល១៤ប្រកួតកន្លងទៅ ឈ្នះ១១ដង និង ស្មើ៣ដង តាមពីក្រោយយ៉ាងប្រកៀកប្រកិតដោយក្រុមជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង មាន៣៤ពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
(រូបភាព៖ CNCC)
(រូបភាព៖ CNCC)

ដោយឡែក បើក្រឡេកទៅមើលកីឡាករក្នុងស្រុកដែលរកគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី១៥នេះ ក៏ជាកីឡាកររបស់ក្រុមបឹងកេតផងដែរ បើចង់ជ្រាបច្បាស់សូមប្រិយមិត្ត ទស្សនាបញ្ជីឈ្មោះកីឡាករខ្មែរទាំង៦រូប ដែលស៊ុតបានច្រើនជាងគេខាងក្រោមនេះ៖

  •   ចំណាត់ថ្នាក់លេខ១ គឺខ្សែប្រយុទ្ធ ម៉ាត់ នូរុណ របស់ក្រុមបឹងកេត រកបាន១៥គ្រាប់  
កីឡាករ ម៉ាត់ នូរុណ (រូបភាព៖ BKFC)
កីឡាករ ម៉ាត់ នូរុណ (រូបភាព៖ BKFC)
  •   ចំណាត់ថ្នាក់លេខ២ គឺដៃគូរបស់ នូរុណ កីឡាករ សៀង ចន្ធា រកបាន៩គ្រាប់  
កីឡាករ សៀង ចន្ធា  (រូបភាព៖ BKFC)
កីឡាករ សៀង ចន្ធា  (រូបភាព៖ BKFC)
  •   ចំណាត់ថ្នាក់លេខ៣ និងលេខ៤ គឺដាវញីឈ្មោលរបស់ក្រុមវិសាខា កីឡាករ រ៉ឹង ប៊ុនហៀង និង កែវ សុខផេង ស៊ុតបាន៨គ្រាប់ដូចគ្នា  
  កីឡាករ រ៉ឹង ប៊ុនហៀង
  កីឡាករ រ៉ឹង ប៊ុនហៀង
កីឡាករ កែវ សុខផេង (រូបភាព៖ Visakha)
កីឡាករ កែវ សុខផេង (រូបភាព៖ Visakha)
  •   ចំណាត់ថ្នាក់លេខ៥ គឺម្ចាស់អាវលេខ១៩ របស់ក្រុមកងយោធពលខេមរភូមិន្ទ កីឡាករ ណារ៉ុង កក្កដា រកបាន៧គ្រាប់  
  កីឡាករ ណារ៉ុង កក្កដា
  កីឡាករ ណារ៉ុង កក្កដា
  •   ចំណាត់ថ្នាក់លេខ៦ គឺខ្សែប្រយុទ្ធក្រុមអគ្គិសនីកម្ពុជា កីឡាករ សៀន សុភក្ត្រា រកបាន៦គ្រាប់  
  កីឡាករ សៀន សុភក្ត្រា (រូបភាព៖ EDC)
  កីឡាករ សៀន សុភក្ត្រា (រូបភាព៖ EDC)

គួរជម្រាបដែរថា នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ  នឹងមានប្រកួតពិសេសចំនួន២គូនៅលីគកំពូលកម្ពុជាសប្ដាហ៍ទី១៦​ ដែលប្រិយមិត្តអ្នកស្នេហាវិស័យបាល់ទាត់ ក្នុងស្រុកមិនគួររំលេង ក្នុងនោះក្រុម បឹងកេត នឹងបើកទ្វារកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ ទទួលស្វាគមន៍ ក្រុមព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៣:៣០នាទីរសៀល។ ចំណែកឯក្រុម វិសាខា នឹងត្រូវតតាំងជាមួយក្រុម ណាហ្កាវើលដ៍ នៅក្នុងទឹកដីរបស់ខ្លួន កីឡដ្ឋានព្រីនស៍ វេលាម៉ោង៦ល្ងាច៕

(រូបភាព៖​ CNCC)
(រូបភាព៖​ CNCC)

ប្រភព៖ CNCC

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T