មើលទៅកក់ក្តៅណាស់ ខណៈជិតសម្រាល អេនជី ផ្អែមល្ហែមជាមួយកូនក្នុងផ្ទៃ និងស្វាមី

//s9.kh1.co/c2/c2805fdc173d32e01a90d38cf9ddcbab40ddf5cc.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅសល់ពេលមិនយូរប៉ុន្មានទេ ជិតសម្រាលកូនហើយ តែអតីតតារាចម្រៀងស្រី អ្នកនាង អែនជី បានធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍បន្ទាប់ពីបានបង្ហាញពោះយ៉ាងច្បាស់នៅលើបណ្ដញសង្គម។

ភ្នំពេញ៖ បន្ទាប់ពីរៀបការមានស្វាមីរួចមក ឃើញថា អតីតតារាចម្រៀងស្រី អ្នកនាង អែនជី កាន់តែមានក្ដីសុខ ដែលត្រូវហ្វេនៗជាច្រើន កំពុងតែចាប់អារម្មណ៍ខ្លាំងជាមួយនឹងជីវិតប្រចាំថ្ងៃរបស់នាង ដែលខណៈពេលនេះ នាងកំពុងតែពរពោះ ជិតសម្រាលកូន ដែលជារឿងដ៏ល្អសម្រាប់ប្ដីប្រពន្ធរបស់នាង ក្នុងការត្រៀមខ្លួនទទួលសមាជិកថ្មី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ  កាលពីមុននេះបន្តិច អំឡុងពេលជិតសម្រាលកូនបែបនេះ អ្នកនាង អែនជី បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងស្វាមីរបស់ខ្លួន បង្ហាញពីភាពស្និទ្ធិស្នាល ពោរពេញដោយស្នាមញញឹមនិងសុភមង្គល ក្នុងពេលដែលជិតបានឃើញមុខកូនរបស់ខ្លួន នាពេលខាងមុខនេះ។ 

ម៉្យាងវិញទៀត នៅក្នុងការបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ អ្នកនាង អែនជី ក៏បានបើកបង្ហាញឲ្យឃើញពីពោះយ៉ាងច្បាស់ៗ នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើនបានទស្សនា ដែលធ្វើឲ្យពួកគេ កាន់តែរំភើបជំនួស និងកាន់តែចង់ឃើញមុខមាត់កូនអ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 ​អែនជី 
 ​អែនជី 
 ​អែនជី 
 ​អែនជី 
 ​អែនជី 
 ​អែនជី 
 ​អែនជី និង ស្វាមី
 ​អែនជី និង ស្វាមី
 ​អែនជី និង ស្វាមី
 ​អែនជី និង ស្វាមី
 ​អែនជី និង ស្វាមី
 ​អែនជី និង ស្វាមី
 ​អែនជី និង ស្វាមី
 ​អែនជី និង ស្វាមី
រូបភាពបង្ហាញពោះ របស់ ​អែនជី
រូបភាពបង្ហាញពោះ របស់ ​អែនជី
អែន ជី តារាចម្រៀង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T