ម៉្យាងដែរ! ពលរដ្ឋជប៉ុននឹងទទួលបានប្រាក់ជិត ៦ ពាន់ដុល្លារ បើសិនពួកគេរៀបការជាមួយគ្នា

//s9.kh1.co/0b/0bbb9745190c6a1807e2498c5846a61388846351.jpg
សង្គម

 ២៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រភពពីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ចាប់ពីខែមេសា ឆ្នាំ២០២១តទៅ គូស្វាមីភរិយាថ្មីអាចទទួលបានប្រាក់រហូតដល់ ៦០០,០០០យេន (ឬប្រហែល ៥,៧០០ដុល្លារអាមេរិក) ដើម្បីជាដើមទន់សម្រាប់កសាងគ្រួសាររបស់ពួកគេ

ជប៉ុន៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ចាប់ពីខែមេសា ឆ្នាំ២០២១តទៅ គូស្វាមីភរិយាថ្មីអាចទទួលបានប្រាក់រហូតដល់ ៦០០,០០០យេន (ឬប្រហែល ៥,៧០០ដុល្លារអាមេរិក) សម្រាប់ជាដើមទន់ក្នុងការកសាងគ្រួសារ ប្រសិនបើពួកគេរស់ក្នុងតំបន់ ដែលរដ្ឋបាលក្រុងអនុម័តគាំទ្រកម្មវិធីថ្មីនេះ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែដើម្បីមានសិទ្ធទទួលបាន គូស្វាមីភរិយាថ្មីត្រូវមានអាយុក្រោម ៤០ឆ្នាំ គិតចាប់ពីថ្ងៃចុះបញ្ជីអាពាហ៍ពិពាហ៍ និងមានប្រាក់ចំណូលរួមគ្នាតិចជាង ៥.៤លានយេន (ឬប្រហែល៤៦.០០០ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ កម្មវិធីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ដើម្បីដោះស្រាយអត្រាកំណើតទាប ដោយសារតែប្រជាជនភាគច្រើនរៀបការយឺត ឬមិនរៀបការ ដែលជាក់ស្ដែងកាលពីឆ្នាំ២០១៩ មានទារកកើតថ្មីតែ ​៨៦៥,០០០នាក់ប៉ុណ្ណោះ។

តួយ៉ាង យោងតាមការជំរឿនឆ្នាំ២០១៥ ដោយវិទ្យាស្ថានជាតិប្រជាជន និងការស្រាវជ្រាវរបស់សន្ដិសុខសង្គម បានបង្ហាញថា បុរសនៅលីវមានចំនួន ២៩.១% អាយុចន្លោះពី២៥ ដល់ ៣៤ឆ្នាំ និងស្ត្រីមានចំនួន ១៧.៨% ដែលមានកង្វះខាតមូលនិធិអាពាហ៍ពិពាហ៍ ជាហេតុបណ្ដាលឲ្យពួកគេមិនបានរៀបការ។ យ៉ាងណាមិញ ការលើកទឹកចិត្ដផ្នែកសេដ្ឋកិច្ច​ ត្រូវបានគេចាត់ទុកថាជាយន្ដការថ្មីដែលមានប្រសិទ្ធភាព ក្នុងការជំរុញឲ្យមនុស្សរៀបការ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T