ប៉ុន្មានថ្ងៃមុនរកឃើញត្រីបាឡែនចំនួន៩០ កឿងស្លាប់លើឆ្នេរសមុទ្រអូស្ត្រាលី តែឥឡូវកើនឡើងដល់ចំនួនច្រើនជាង៣០០ក្បាលហើយ

//s9.kh1.co/91/916eadc663f9998d71e27d6d2d4fd0176bc2b4dd.jpg
សង្គម

 ២៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពេលនេះ គេបានផ្ដោតលើការប្រមូលសាកសពរបស់ត្រីចំនួនរាប់រយ ដែលរាយប៉ាយតាមបណ្ដោយឆ្នេរសមុទ្រ។

អូស្ត្រាលី៖ ក្រុមមន្ត្រីនិយាយថា ត្រីបាឡែនប្រហែល៣៨០ក្បាលបានស្លាប់ ដោយសារតែការកឿងលើឆ្នេរសមុទ្រអូស្ត្រាលី ហើយគេជឿថា វាអាចជាកំណត់ត្រាដ៏ច្រើនបំផុតផងដែរ។ ចាប់តាំងពីថ្ងៃចន្ទមក ត្រីបាឡែនរាប់រយក្បាលត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រភាគខាងលិច នៃរដ្ឋ Tasmania។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកជួយសង្គ្រោះបានប្រឹងប្រែងសង្គ្រោះត្រីចំនួន៥០ក្បាល នៅល្ងាចថ្ងៃពុធ ហើយពួកគេកំពុងព្យាយាមជួយត្រីបាឡែនប្រមាណ៣០ក្បាលដែលនៅសល់។ មន្ត្រីរដ្ឋាភិបាល Tasmania បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនឹងបន្ត ដរាបណាមានសត្វមានជីវិត។

ពេលនេះ គេបានផ្ដោតលើការប្រមូលសាកសពរបស់ត្រីចំនួនរាប់រយ ដែលរាយប៉ាយតាមបណ្ដោយឆ្នេរសមុទ្រ។ ផែនការបោសសម្អាតនៅតែត្រូវបានគេអនុវត្ត ដោយកាលពីមុន សាកសពត្រូវបានគេបញ្ចុះលើឆ្នេរសមុទ្រតែម្ដង ឬក៏អូសចេញ។

គេមិនទាន់ដឹងច្បាស់ពីមូលហេតុ ដែលបណ្ដាលឲ្យត្រីទាំងនេះ ជាប់កឿងនៅលើឆ្នេរសមុទ្រនៅឡើយទេ។ ពូជត្រីទាំងនេះត្រូវបានគេដឹងថា ងាយនឹងជាប់កឿងនៅលើឆ្នេរសមុទ្រខ្លាំងណាស់។ ការជាប់កឿងចំនួនត្រីដ៏ច្រើនលើកនេះបានបំបែកកំណត់ត្រាចាស់ ចំនួន៣២០ក្បាល នៅភាគខាងលិចប្រទេសអូស្ត្រាលី កាលពីឆ្នាំ១៩៩៦៕

https://s9.kh1.co/__image/w=650,h=366,q=100/62/62869c960e308ae0527723ce1d04d41966bec679.jpg
https://s9.kh1.co/__image/w=650,h=365,q=100/a9/a9e22aa76f481bf64762d97e819fe6d56627747f.jpg
https://s9.kh1.co/__image/w=650,h=365,q=100/d2/d2a9bbb25f41a3e8352daeee2b9c6dcb7d157acb.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/d9/d9a02be8fe2c8784b26edb79b68f33fd3f7af8fa.png
https://s9.kh1.co/__image/w=650,h=433,q=100/e6/e6d9c42ef3c8ec9c5c1a25cec31e9f61607ee56f.png
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T