ជួប​បញ្ហា​ស្បែកមុខ​ស្រអាប់​ដោយ​ពន្លឺព្រះអាទិត្យ សាកប្រើគ្រឿងផ្សំក្នុង​ផ្ទះបាយ ៣ មុខនេះ

//s9.kh1.co/59/5922cdfe6c88a1c92f8d86294dfd6bfaa9725cbb.jpg
នារី

 ២៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គ្នា​យើង​មួយ​ចំនួន​ ពិសេស​ស្រីៗ​អាច​ថា​កំពុង​ជួប​បញ្ហា​ស្បែក​មុខ​ឡើង​ខ្មៅ​ស្រអាប់​ដោយ​សារ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំងពេក។ អ្នក​ជួប​បញ្ហា​បែប​នេះ មាន​ខ្លះ​បាន​ប្រើ​ប្រាស់​គ្រឿង​សំអាង​មួយ​ចំនួនដែល​មាន​តម្លៃ​ថ្លៃៗ ដើម្បីបំបាត់​ស្នាម​ទាំងនេះ។ ទោះ​យ៉ាងណា ក្រៅពី​គ្រឿង​សំអាង​ យើង​ក៏​មាន​គ្រឿង​ផ្សំ​ក្នុង​ផ្ទះ​បាយ​មួយ​ចំនួន​អាច​ជួយ​កម្ចាត់​ស្នាម​ស្រអាប់​នេះ​បាន​ដែរ។

គ្នា​យើង​មួយ​ចំនួន​ ពិសេស​ស្រីៗ​អាច​ថា​កំពុង​ជួប​បញ្ហា​ស្បែក​មុខ​ឡើង​ខ្មៅ​ស្រអាប់​ដោយ​សារ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំងពេក។ អ្នក​ជួប​បញ្ហា​បែប​នេះ មាន​ខ្លះ​បាន​ប្រើ​ប្រាស់​គ្រឿង​សំអាង​មួយ​ចំនួនដែល​មាន​តម្លៃ​ថ្លៃៗ ដើម្បីបំបាត់​ស្នាម​ទាំងនេះ។ ទោះ​យ៉ាងណា ក្រៅពី​គ្រឿង​សំអាង​ យើង​ក៏​មាន​គ្រឿង​ផ្សំ​ក្នុង​ផ្ទះ​បាយ​មួយ​ចំនួន​អាច​ជួយ​កម្ចាត់​ស្នាម​ស្រអាប់​នេះ​បាន​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប៉េងប៉ោះ

ស្រីៗ​យើង​អាច​សាក​យក​​​ជាតិ​រម្អិល​ក្នុង​ផ្លែ​ប៉ែង​ប៉ោះ​​ជាប់មាន​ទាំង​គ្រាប់​ផង​នោះ​ទៅ​លាប​លើ​មុខ​របស់​យើង​ឲ្យ​បាន​១០​នាទី នោះវា​នឹង​ជួយ​កម្ចាត់ស្នាមខ្មៅ​ស្រអាប់​នៅ​លើ​មុខ​យើង​បាន។ ជាតិ​អាស៊ីដ​ធម្មជាតិ​ស្រាល​នៅ​ក្នុងផ្លែ​ប៉េង​ប៉ោះ​នឹងជួយ​​កម្ចាត់​កោសិកាស្បែក​ងាប់​នៅ​លើ​មុខ ហើយ​នឹង​ជួយ​បង្កើត​ឡើង​វិញ​នូវ​ភាព​ភ្លឺ​រលោង​របស់​ស្បែក​ ដែល​ពី​មុន​បាន​បំផ្លាញ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ។

២. ដំឡូងបារាំង

ដំឡូងបារាំង​មាន​ផ្ទុកអង់ហ្ស៊ីម​ម្យ៉ាង​ហៅ​ថា Catecholase ដែល​ជួយ​ធ្វើ​ឲ្យ​ពណ៌ស្បែក​ និង​ស្នាម​ខ្មៅ​លើស្បែក​មាន​សភាព​​ភ្លឺថ្លាឡើង​វិញ។ បន្ថែម​ពីនេះ​ដំឡូង​បារាំង​ក៏មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ ដែល​ជួយ​ស្បែក​ប្រឆាំង​នឹង​ការ​ខូច​ខាត​ផ្សេងៗ ​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ព្រោះ​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ​ខ្លាំង​ពេក​។

ដូច​នេះ ស្រីៗ​យើង​អាច​យក​សាច់​ដំឡូង​មក​ម៉ាស្សាលើ​មុខ ឬលាប​លើ​មុខ​ថ្នមៗ នោះ​យើង​នឹង​ឃើញ​លទ្ធ​ផល​ក៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មិន​ខាន។​

៣. ផ្លែល្ហុងទុំ

ផ្លែ​ល្ហុង​ទុំ​មាន​ផ្ទុក​អង់ហ្ស៊ីម​ម្យ៉ាងហៅ​ថា papain ដែលអាចជួយ​ឲ្យ​ស្បែក​ភ្លឺ​ ​ជួយ​កម្ចាត់​ស្នាម​ស្រអាប់​នៅ​លើស្បែក និង​ជួយ​កាត់​បន្ថយ​ស្នាម​នៅ​លើ​ផ្ទៃ​មុខ​ផង​ដែរ​។ អង់ហ្ស៊ីមមួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ល្ហុង​ក៏​ជួយ​ដល់ការ​បង្កើត​ស្បែក​ថ្មី ជម្រុះ​ស្បែកងាប់ និង​ជួយ​ឲ្យ​ស្បែក​មាន​ជាតិ​ទឹក និង​សំណើម។ ដូច​នេះ​ស្រីៗ​យើង​អាច​សាក​យក​សាច់ល្ហុង​មក​ម៉ាស្សា​លើ​មុខ ដើម្បី​ជួយ​កម្ចាត់​ស្នាមស្រអាប់​លើ​ស្បែក​នេះ​បាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T