ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធជាផ្លូវការសាខាថ្មីមួយទៀតនៅតាមបណ្តោយផ្លូវវេងស្រេង

//s9.kh1.co/2f/2fed1aa33d4438851de8e72b57ec7f9ca17a4a36.jpg
សង្គម

 ២៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី ដែលត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ ថាជាក្រុមហ៊ុនឈានមុខគេលើ វិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី១បន្ថែមទៀត ដែលមានទីតាំងនៅនៅតាមបណ្តោយផ្លូវវេងស្រេង។

ភ្នំពេញ៖ ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី ដែលត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ ថាជាក្រុមហ៊ុនឈានមុខគេ លើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី១បន្ថែមទៀត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ វេងស្រេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 

ជាក់ស្តែង សាខាផ្សារទំនើប ឡាក់គីអ៊ិចប្រេស បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែកញ្ញានេះ នឹងមានភ្ញៀវកត្តិយសចូលរួម ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី តំណាងអ្នកចែកចាយផលិតផល និងតំណាងអ្នកសារព័ត៌មានជាច្រើន។

ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 

ស្ថិតក្នុងចំណាត់ថ្នាក់ទីផ្សារដ៏ល្អ គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី មានសាខាផ្សារទំនើប និងអ៊ិចប្រេសច្រើនជាង ៣២កន្លែង ។ ផ្សារទំនើបឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវទំនិញដែលមានគុណភាពល្អបំផុត និងផលិតផលគ្រប់ប្រភេទ ដែលមានកត្តានុភាពសម្រាប់ប្រើប្រាស់ដល់អតិថិជន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី នឹងបន្តបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតថែរក្សាសុខភាព និងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។

ក្រុមហ៊ុនមានមោទនភាព និងមានភាពរីករាយជាខ្លាំង នូវការនាំមកនូវផ្សារទំនើប ឡាក់គីអ៊ិចប្រេស ។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ អតិថិជនទាំងអស់អាចរីករាយជាមួយ ការបញ្ចុះតម្លៃលើទំនិញយ៉ាងច្រើន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០៕ 

ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/20/20b21b520c7344add40d6ed80ac2da0be238feb0.jpg

ដើម្បីចូលរួមចំណែកគាំទ្រ រូបិយវត្ថុជាតិ ផ្សារទំនើបឡាក់គី និងហ្គាឌៀន សម្រេចប្រើប្រាស់ និងប្ដូរស្លាកតម្លៃលើគ្រប់ទំនិញទាំងអស់ជាប្រាក់រៀល ចាប់ពីឆ្នាំក្រោយនេះទៅ!

 ២៥-ធ្នូ-២០២០ 
 ១១ព្រឹក · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T