ចំណាយពេលអស់៨ឆ្នាំ ទីបំផុតទីស្នាក់ការថ្មីរបស់ YG Entertainment រួចរាល់ជាស្ថាពរហើយ

//s9.kh1.co/be/be738e22c8ebd317c258ec64e49b3fa639fd882a.jpeg
នារី

 ២៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចំណាយពេលអស់៨ឆ្នាំ ទីបំផុតទីស្នាក់ការថ្មីរបស់ YG Entertainment រួចរាល់ជាស្ថាពរហើយ

 កូរ៉េខាងត្បូង៖ នៅពេលនេះ YG Entertainment កំពុងតែត្រៀមខ្លួនរើទៅកាន់ទីស្នាក់ការថ្មីរបស់ខ្លួនហើយ។ ក្រុមហ៊ុនបានឱ្យដឹងថា «ទីស្នាក់ការថ្មីនេះដែលយើងធ្វើការរៀបចំជួសជុលមក៨ឆ្នាំនេះ បានរួចរាល់ហើយ យើងបានបញ្ជូនបុគ្គលិកខ្លះ និង សម្ភារៈមួយចំនួនទៅទីស្នាក់ការថ្មី កាលពីថ្ងៃទី ១៦ ខែកញ្ញានេះ»។ គួរបញ្ជាក់ផងដែរថា ទីតាំងថ្មីរបស់ក្រុមហ៊ុន YG ស្ថិតនៅ Hapjeong ក្នុងតំបន់ Mapo នៃទីក្រុង  Seoul ដែលនៅជិតនឹងទីតាំងចាស់ដូចគ្នា ដោយ សាងសង់នៅលើដី ទំហំ  3,145 ម៉ែត្រការ៉េ មាន៩អគារ និងមានបន្ថែមជាន់ក្រោមដី៥ជាន់ទៀត រីឯទំហំជាន់នីមួយៗនៅក្នុងអគារសរុប ទាំងអស់មានទំហំ 19,835 ម៉ែត្រការ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្នាក់ការថ្មីរបស់ YG Entertainment
ស្នាក់ការថ្មីរបស់ YG Entertainment

YG Entertainment បានទិញដីនៅជិតៗកន្លែងនេះកាលពីឆ្នាំ 2012 ដើម្បីសាងសង់ទីស្នាក់ការថ្មីរបស់ខ្លួន ហើយការសាងសង់បានចាប់ផ្តើមឡើងកាលពីឆ្នាំ 2016 ចំណាយពេលដល់ទៅ 4 ឆ្នាំទើបរួចរាល់។ នៅទីស្នាក់ការថ្មី នេះមានសាលប្រជុំពីរ មានបន្ទប់សមហាត់រាំធំៗ 7 មានបន្ទប់ថតសំឡេងធំៗ 7 និងស្ទូឌីយ៉ូផ្ទាល់ខ្លួន30 សម្រាប់ សិល្បករ និងអ្នកសរសេរបទចម្រៀង។ សម្រាប់ជាន់ទីពីរទាំងមូលត្រូវបានរៀបចំធ្វើជាកន្លែងសម្រាប់ញ៉ាំអាហារទាំងអស់ ហើយជាន់ក្រោមដីគឺជាកន្លែងហាត់កីឡា និងកន្លែងកម្សាន្តរបស់បុគ្គលិក និងសិល្បករ គេនឹងសាងសង់ស្ពានមួយសម្រាប់ភ្ជាប់ពីទីស្នាក់ការថ្មីទៅទីស្នាក់ការចាស់ផងដែរ។

យ៉ាងណាមិញ ប្រភពព័ត៌មានមួយពី YG Entertainment បានប្រាប់ថា «វាកន្លងមក១០ឆ្នាំហើយ ដែលយើងបានធ្វើការនៅទីស្នាក់ ការចាស់ ហើយនៅពេលសក្តានុពលរបស់យើងបានពង្រីកធំបែបនេះ យើងបានជួលអគារនៅជិតនោះមួយចំនួន ទៀត។ នៅចុងឆ្នាំនេះយើងនឹងមករួបរួមគ្នានៅក្នុងទីស្នាក់ការថ្មីនេះ យើងពិតជាសង្ឃឹមថាការងាររបស់យើងនឹងកាន់ តែរីកចម្រើនមួយជំហានទៀត»។ ក្រុមហ៊ុនក៏មានគម្រោងការរៀបចំកន្លែងមួយសម្រាប់អ្នកគាំទ្រ ដោយក្រុមហ៊ុននឹង ជួលអគារតូចមួយនៅទល់មុខគ្នានឹងទីស្នាក់ការថ្មីនេះ ដើម្បីរៀបចំជាទីកន្លែងសម្រាប់សម្រាក តាំងពិព័រណ៍ និង សម្រាប់អ្នកគាំទ្រផងដែរ។

ស្នាក់ការថ្មីរបស់ YG Entertainment
ស្នាក់ការថ្មីរបស់ YG Entertainment

ប្រភពព័ត៌មានបានបកស្រាយ «មានអ្នកគាំទ្រជាច្រើនបានមកពីចម្ងាយ ពួកយើងបារម្ភថា ពួកគេអាចឈរនៅលើផ្លូវនៅរដូវរងា និងនៅរដូវក្តៅខ្លាំង ពួកយើងមិនអាចឱ្យអ្នកគាំទ្រប្រើបន្ទប់សំខាន់់ៗដូចជាបន្ទប់ទឹកជាដើមនៅក្នុងទីស្នាក់ការឡើយ ទើបយើងមានអារម្មណ៍ថាខុស ហេតុនេះហើយខណៈពេលដែលរៀបចំទីស្នាក់ការថ្មី យើងបានគិតថាយើងគួរតែរៀបចំទីតាំងមួយសម្រាប់អ្នកគាំទ្រ ហើយកន្លែងដែលល្អបំផុត គឺជាអគារដែលនៅទល់មុខនេះដែលអាចឱ្យពួកគេបានមើលមកកាន់ទីស្នាក់ការបានច្បាស់ ហើយអ្នកគាំទ្រក៏មិនចាំបាច់ទ្រាំនឹងភាពរងា និងកម្តៅទៀតនោះដែរថែមទាំងអាចធ្វើនូវរឿងសប្បាយៗបានច្រើនទៀតផង ពួកយើងពិតជារីករាយខ្លាំងណាស់» បន្ថែមពីលើនោះទៀតប្រភពព័ត៌មានបានបន្តថា «ពួកយើងនឹងដាក់ចិត្តដាក់កាយសម្រាប់វិស័យ K-pop នេះដោយការបន្ថែមសិល្បករថ្មីៗ នៅទីស្នាក់ការថ្មីនេះ ដែលបានរៀបចំយ៉ាងបរិបូរណ៍ទៅដោយភាពទំនើបបែបនេះ»៕

ស្នាក់ការថ្មីរបស់ YG Entertainment
ស្នាក់ការថ្មីរបស់ YG Entertainment

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T