វិធីថែរក្សាសុខភាពងាយៗទាំង ១០ នៅក្នុងជីវិតប្រចាំថ្ងៃដែលអ្នកគ្រប់គ្នាគួរយល់ដឹង

//s9.kh1.co/26/267525295229ae572e6ad54262ddaba0a9cec517.jpg
យល់ដឹង

 ២៣-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

វិធីថែរក្សាសុខភាពងាយៗទាំង ១០ នៅក្នុងជីវិតប្រចាំថ្ងៃដែល មនុស្សគ្រប់គ្នាគួរយល់ដឹង

អ្នកមិនអាចទាមទារឱ្យខ្លួនឯងមានសុខភាពល្អ ១០០% នោះទេ ព្រោះរាងកាយរបស់យើងកើតមកពីធម្មជាតិ ហេតុ នេះហើយ ជាជាងការគិតដល់វិធីដែលធ្វើឱ្យខ្លួនមានសុខភាពល្អ យើងគួររកវិធីដែលអាចពង្រឹងសុខភាពយើងឳ្យរឹងមាំ ពីខាងក្នុងល្អជាង។ទាំងនេះជាវិធីងាយៗទាំង១០ ដែលអាចជួយដល់សុខភាពទាំងរាយកាយ និងផ្លូវចិត្តរបស់អ្នក យើងសង្ឃឹមថាបន្ទាប់ពីអានរួច អ្នកអាចសាកល្បងធ្វើតាមជំហាននីមួយៗនោះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. គេងឱ្យបានគ្រប់គ្រាន់

ទាំងអស់គ្នាប្រាកដជាដឹងរួចមកហើយពីសារៈសំខាន់នៃការគេង។ កាលណាយើងគេងបានគ្រប់គ្រាន់ ទាំងប្រព័ន្ធរាង កាយ និងប្រព័ន្ធសរសៃប្រសាទនឹងមានកម្លាំងគ្រប់គ្រាន់នៅក្នុងការធ្វើការរបស់វា។ លើសពីនោះទៀតការគេងបានគ្រប់គ្រាន់វានឹងជួយឱ្យស្ថានភាពផ្លូវចិត្តរបស់យើងមានភាពស្ងប់សុខបានច្រើន វានៅអាចជួយកាត់បន្ថយការស្រកទម្ងន់ទៀតផង។ ជាទូទៅមនុស្សធំត្រូវការគេងពី ៧ទៅ៩ម៉ោង តែសម្រាប់អ្នកដែលមានអាជីពជាអ្នកកីឡា គួរតែគេងឱ្យបាន ៩ម៉ោង។

រូបតំណាង
រូបតំណាង
២. មានកាលវិភាគក្នុងការគេងជាក់លាក់

អ្នកគួរមានពេលចូលគេង និងពេលភ្ញាក់ដែលទៀងទាត់មួយ ព្រោះវាសំខាន់ណាស់នៅក្នុងរៀបចំរយៈពេលគេងឱ្យបាន ត្រឹមត្រូវ។ កាលណារាងកាយរបស់អ្នកអាចចងចាំពេលវេលាសម្រាកនោះហើយ វានឹងដឹងខ្លួនដោយខ្លួនឯងនៅពេល ដែលវាត្រូវសម្រាក និងត្រូវភ្ញាក់ ហើយនេះក៏ជាហេតុផលដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាឃ្លាន និងចង់ចូលបន្ទប់ទឹក នៅចន្លោះពេលដូចគ្នាក្នុងមួយថ្ងៃផងដែរ។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តគេងច្រើននៅចុងសប្តាហ៍​ អ្នកអាចងើប យឺតមួយម៉ោង ជាងរាល់ថ្ងៃបាន។ សូមកុំញ៉ាំស្រា ឬកាហ្វេនៅមុនពេលចូលគេង (ព្រោះវាអាចរំខាននៅពេលដែលអ្នកកំពុង គេង) ហើយគួរធ្វើឱ្យបន្ទប់កុំភ្លឺពេកនៅពេលគេង។

៣. ធ្វើសកម្មភាព

ប្រសិនបើអ្នកចង់គ្រប់គ្រងទម្ងន់របស់ខ្លួន ការធ្វើសកម្មភាពរាល់ថ្ងៃអាចជួយដល់អ្នកបាន។ អ្នកគួរមានសកម្មភាពឱ្យ បានច្រើន មិនថាជាការដើរ ការរាំ ការច្រៀង ការធ្វើកិច្ចការផ្ទះនានា គឺសុទ្ធតែហៅបានថាជាលំហាត់ប្រាណទាំងអស់។ ការហាត់ប្រាណដែលប្រើរយៈពេលយូរ ដែលអ្នកចូលចិត្តធ្វើជាប្រចាំវាគឺជាទម្លាប់ល្អមួយ តែបើសិនជាវាមានរយៈពេល យូរពេកវាអាចបានទទួលផលតិចជាងការធ្វើសកម្មភាពធម្មតាទៅវិញ ដោយសារវាអាចកាត់បន្ថយកាល់ឡុរីបានតិច និងធ្វើឳ្យការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមមិនសូវល្អ។

៤. ចេញទៅក្រៅ

ការចេញទៅក្រៅវាផ្តល់ផលប្រយោជន៍ឱ្យអ្នកច្រើនណាស់ ដូចជាពន្លឺព្រះអាទិត្យនៅពេលព្រឹកដែលជួយដល់ស្បែក របស់អ្នក និងការបានឃើញរុក្ខជាតិពណ៌បៃតងគឺអាចជួយដល់កែវភ្នែក និងអារម្មណ៍ល្អៗរបស់អ្នកបានយ៉ាងច្រើន។ ជានិច្ចកាលនៅពេលយើងបានចេញទៅក្រៅ យើងនឹងមានសកម្មភាពច្រើន យើងអាចទៅលេងកីឡា អាចទាក់ទង ជាមួយមនុស្សថ្មីៗ ថែមទាំងអាចទទួលយកវីតាមីន D របស់កម្តៅព្រះអាទិត្យបានទៀត ដែលវីតាមីននោះវាជួយដល់ ប្រព័ន្ធរាងកាយខាងក្នុង និងសុខភាពទូទៅរបស់យើងទៀតផង។

រូបតំណាង
រូបតំណាង
៥. ពេលសម្រាប់សម្រាក

ពេលទាំងនោះគឺសំដៅទៅលើការផ្តល់ពេលវេលាឱ្យខ្លួនឯង បានគិតអំពីរឿងរបស់ខ្លួន បានសមាធិ ឬក៏អាចចំណាយ ពេល​គិតដល់ក្តីស្រមៃរបស់ខ្លួនក៏បាន។ ជាការពិតបើសិនជាមានឳកាសដែលអ្នកអាចគេចចេញពីភាពរញ៉េរញ៉ៃនៃ បរិយាកាសខាងក្រៅ គេចពីការប្រើប្រាស់បណ្តាញសង្គម គេចពីការចាប់អារម្មណ៍របស់អ្នកដទៃ ហើយឆ្លៀតពេល សម្រួលអារម្មណ៍ និងផ្តល់វេលាមើលថែផ្លូវចិត្តរបស់ខ្លួនឯងខ្លះ នោះមុខជាអាចជួយដល់សុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្តដល់អ្នកបានយ៉ាងច្រើន។

៦. មានទំនាក់ទំនងល្អ

សុភមង្គលរយៈពេលពេញមួយជីវិតដែលយើងនឹងទទួលបាន គឺត្រូវតែមានជាប់ទាក់ទងនឹងទំនាក់ទំនងល្អនេះហើយ។ ទំនាក់ទំនងមានច្រើន ដូចជាជាមួយអ្នករួមការងារ ជាមួយមិត្ត ជាមួយអ្នកជិតខាង ជាមួយគ្រួសារ គឺសុទ្ធតែទាមទារឱ្យ មានការសកម្មបំផុត អ្នកមិនអាចរក្សាទំនាក់ទំនងដែលគិតតែពីឳ្យគ្នាទៅវិញទៅមក តែមិនមានសកម្មភាពដែលធ្វើឱ្យ ទំនាក់ទំនងនោះកាន់តែរឹងមាំនៅគង់វង្សនោះទេ។ ទោះជារវល់យ៉ាងណាក៏អ្នកគួរតែអាចផ្ញើសារ ឬសរសេរជាសំបុត្រ ដើម្បីបង្ហាញពីការនឹករលឹក ការអរគុណដែលពួកគេបានជួយដល់អ្នកកាលពីមុន វានឹងជួយឱ្យអ្នកមានអារម្មណ៍ល្អ ហើយក៏ធ្វើឱ្យពួកគេយល់ពីអារម្មណ៍របស់អ្នក។

៧. ធ្វើលំហាត់ប្រាណដែលអ្នកចូលចិត្ត

មានលំហាត់ប្រាណជាច្រើនដែលអ្នកអាចហាត់បាន ប៉ុន្តែអ្នកមិនគួរធ្វើវាដោយសារគេបង្ខំនោះទេ ព្រោះការធ្វើលំហាត់ ប្រាណគឺត្រូវការឆន្ទះ និងការតស៊ូ។ អ្នកមិនអាចព្រោះតែចង់បានរាងកាយមាំមួន ឬសាច់ដុំធំៗ ទើបព្រមធ្វើគ្រប់យ៉ាង ដោយមិនចូលចិត្តនោះទេ ព្រោះនៅពេលដែលអ្នកមិនចូលចិត្តទៅហើយ មិនថាអ្នកប្រឹងប្រែងយ៉ាងណា ក៏លទ្ធផល ដែលចេញមកមិនអាចឱ្យអ្នកសប្បាយចិត្តនោះដែរ។

៨. ផ្តោតសំខាន់លើការគ្រប់គ្រងថាមពលរបស់អ្នក

មូលដ្ឋានគ្រឹះនៃការទទួលបានសុខភាពល្អ នោះគឺការចេះគ្រប់គ្រងថាមពល។ អ្នកគួរគ្រប់គ្រងទម្ងន់របស់អ្នកនៅក្នុង កម្រិតមួយដែលសមស្រប ព្រោះវាអាចកាត់បន្ថយការតានតឹងចិត្ត និងចៀសផុតពីជំងឺមួយចំនួនទៀតផង ហើយការ គ្រប់គ្រងថាមពលនេះ មិនបានផ្តោតទៅលើការកាត់បន្ថយកាល់ឡូរីនោះទេ តែផ្តោតសំខាន់ទៅលើការសម្រកទម្ងន់ ដែលទទួលបានជោគជ័យ និងមានប្រសិទ្ធភាពដោយមិនប៉ះពាល់សុខភាព។ អ្នកអាចជ្រើសរើសវិធីដែលអ្នកគិតថាល្អ សម្រាប់ខ្លួន ហើយយល់ពីរបៀបគ្រប់គ្រងវា បែបនោះអ្នកនឹងចេះបត់បែនទៅលើការញ៉ាំ ហើយអ្នកក៏អាចដឹងថាវិធី សម្រកទម្ងន់មួយណាដែលបានផល និងមួយណាដែលមិនបានផល។

៩. មានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន

ការដែលផ្តោតសំខាន់ទៅលើតែការធ្វើការ គឺជារឿងមិនល្អនោះទេ តែអ្វីដែលសំខាន់អ្នកគួរចេះចំណាយពេលខ្លះដើម្បី ធ្វើរឿងអ្វីមួយឳ្យបានល្អ ឧទាហរណ៍ដូចជាការគូរគំនូរ លេងតន្ត្រី រៀនភាសា ឬក៏សរសេរជាដើម។ ការមានចំណង់ ចំណូលចិត្តផ្ទាល់ខ្លួន គឺមិនដូចជាការដែលអ្នកខំធ្វើការដើ​ម្បីបានប្រាក់ខែនោះទេ តែវាសំខាន់សម្រាប់កត្តាផ្លូវចិត្តរបស់ អ្នក វាអាចសាងទំនុកចិត្ត និងភាពរីករាយដល់ជីវិតអ្នកបាន។

១០. រៀនសន្សំ

យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា បញ្ហាប្រាក់កាសគឺជាបញ្ហាតានតឹង និងសំខាន់មួយនៅក្នុងជីវិតយើង។ ការរៀនសន្សំ វាអាចជួយឱ្យអ្នកអាចចាត់ការថ្លៃចាយវាយ និងបំណុលបាន​ ហើយវាថែមទាំងជួយដល់អ្នកអាចកាត់បន្ថយការតាន តឹងបានខ្លះទៀតផង។ នៅខណៈពេលដែលអ្នកសន្សំប្រាក់នោះ អ្នកក៏អាចចំណាយពេលគិតថាអ្នកពិតជាចង់បានអ្វី នៅក្នុងជីវិត ហើយអ្នកនឹងចាប់ផ្តើមគិតថាតើអ្នកគួរកាត់បន្ថយចំណាយទៅលើអ្វីខ្លះដើម្បីអាចឱ្យផែនការដែលអ្នកបាន ត្រៀមទុកនោះបានសម្រេច។

ខាងលើនេះគឺជាវិធីថែរក្សាសុខភាពងាយៗដែលមនុស្សមួយចំនួនបានកំពុងនឹងធ្វើវារួចទៅហើយ យើងមិនអាចប្រាប់ អ្នកថាវានឹងជោគជ័យបែបណា ប៉ុន្តែយើងសុំឱ្យអ្នកបានសាកល្បង ហើយអ្នកក៏អាចចែករំលែកបទពិសោធដែល អ្នក ធ្លាប់ធ្វើ និងទទួលបានជោគជ័យហើយត្រឡប់មកពួកយើងវិញកាន់តែល្អ សង្ឃឹមថាគ្រប់គ្នានឹងមានសុខភាពល្អ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T