យករូបថត១៤ឆ្នាំមុនរបស់ Zhao Liying ប្រៀបធៀបជាមួយបច្ចុប្បន្ន ឃើញប្លែកត្រង់ណាអត់?

//s9.kh1.co/5c/5c2021607d721d99363b192488225875ef3a1e23.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រូបភាពក្រោយឆាកថ្មីរបស់Zhao Liying ត្រូវបានទទួលការចាប់អារម្មណ៍ជាសាធារណៈ និងបានយកទៅប្រៀបធៀបរូបនាងកាលពីអាយុ១៤ឆ្នាំទៀតផង។

ចិន៖ យោងតាមគេហទំព័រ Sohu បានរាយការណ៍ថា រូបភាពក្រោយឆាក នៃខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា «Happiness To Every Home» របស់តារាសម្តែងល្បី Zhao Liying ត្រូវបានចែកចាយជាមួយឈុតឃោសនាដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ រូបភាពដែលតែងខ្លួន «នារីស្រុកស្រែ» របស់ភរិយារបស់ Feng Shaofeng បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន និងបានចែករំលែកតៗគ្នា និងបានបង្ហោះ ថែមទាំងទទួលបានមតិយោបល់កោតសរសើរជាច្រើនពីសម្រស់របស់នាង ដែលតុបតែងបែបនេះ ដូចក្មេងស្រីទើបតែពេលវ័យ។

តាមរយៈ ភាពស្រស់ស្អាតរបស់ អ្នកម៉ាក់កូនមួយរូបនេះ ស្រាប់តែ បណ្តាលឲ្យអ្នកគាំទ្រមួយចំនួន  បានបង្ហោះរូបភាពមួយសន្លឹក យកមកប្រៀបធៀប របស់តារាស្រីរូបនេះ កាលពី១៤ឆ្នាំមុន ដែលនៅពេលនោះនាងក៏បានផ្លាស់ប្តូរទៅជាក្មេងស្រីជនបទដោយចងសក់ទាំងសងខាងហើយពាក់អាវផ្កាពណ៌លឿងដែលស្រដៀងនឹងគេបានចែកចាយផងដែរ។

យ៉ាងណាមិញតាមរយៈរូបភាពនោះគឺ រយៈពេល១៨ឆ្នាំមកនេះ ពិតជាមានភាពភ្ញាក់ផ្អើលជាមួយនឹងសម្រស់ស្រស់ស្អាត និងមុខមាត់របស់តារារូបនេះ មិនមានការប្រែប្រួល ខុសប្លែកពីពេលបុច្ចុប្បន្ន ប៉ុន្មាននោះទេ អ្វីដែលកត់សម្គាល់នោះ មិនថាទម្រង់មុខ ឬក៏សាច់មុខនោះទេ នៅតែដូចដើមតែម្តង៕

សូមទស្សនារូបខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying កាលពី១៤ឆ្នាំមុន
Zhao Liying កាលពី១៤ឆ្នាំមុន
Zhao Liying កាលពី១៤ឆ្នាំមុន
Zhao Liying កាលពី១៤ឆ្នាំមុន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T