ទើបសង់វីឡាស្កឹមស្កៃហើយ Toey បង្ហាញបន្ទប់ខោអាវ គរដូចភ្នំ (មានវីដេអូ)

//s9.kh1.co/8a/8a4cea6fcc77c9ac5aaa7d1773dbc74063137537.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយសាងសង់ផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃ Toey Jarinporn បានបង្ហាញនៅបន្ទប់ដាក់ខោអាវ និងកំពុងយកសម្លៀកបំបាក់ចាស់ៗយកទៅលក់ ដើម្បីបានថវិកាទៅបរិច្ចាគជូន

ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Toey Jarinporn បានទិញផ្ទះវីឡាយ៉ាងស្កឹមស្កៃសម្រាប់រស់នៅជុំគ្រួសារ មានទាំងប៉ា ម៉ាក់ និងប្អូនប្រុសជាដើម។ ដោយផ្ទះវីឡាថ្មីៗនេះ ក៏ជាញើសឈាមរបស់នាង ដែលខំធ្វើការងារក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។ ក្នុងនោះដែរ ផ្ទះថ្មីរបស់តារាស្រីរូបនេះ ក៏បានសាងសង់រួចរាល់មួយរយភាគរយ ហើយនាង និងគ្រួសារបានរើទៅនៅ ព្រមទាំងបង្ហាញនៅសុភមង្គលពេញទំហឹងតែម្ដង។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបានទៅរស់នៅផ្ទះថ្មី តារាសម្ដែងស្រីរូបនេះ ក៏បានបង្ហាញនៅបន្ទប់ដាក់សម្លៀកបំពាក់ចាស់ៗ ដែលមិនទាន់នឹងរៀបចំរួចរាល់ ដោយបានថតជា Vlog បង្ហោះលើឆានែលយូធូបខ្លួនឯងផ្ទាល់ ម្យ៉ាងវិញទៀត បើមើលទៅក្នុងបន្ទប់មួយនោះ គឺពោរពេញដោយខោអាវ ហើយមានច្រើនគរដូចជាភ្នំតែម្ដង។ ជាពិសេស រាល់សម្លៀកបំពាក់របស់នាង សុទ្ធសឹងតែមានម៉ាកល្បីៗ និងមានការរចនាម៉ូតយ៉ាងស្អាតៗ តែអ្វីដែលយើងចាប់អារម្មណ៍នោះ រាល់សម្លៀកបំពាក់ចាស់ៗ តារារូបនេះ បានប្រកាសលក់ និងយកថវិកាបានពីការលក់ខោអាវនោះ ទៅជួយដល់សត្វអណ្ដើកសមុទ្រផងដែរ។ 

គួរបញ្ជាក់ផងដែរថា Toey Jarinporn មិនត្រឹមតែជាតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ ដែលមានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតប៉ុណោះទេ តែតារារូបនេះ តែងតែបង្ហាញនៅសកម្មភាពជួយដល់សង្គមជាញឹកញាប់ថែមទៀតផង។ ជាពិសេស ថ្មីៗនេះ នាងបានធ្វើរឿងមួយទៀត ដែលយកថវិកាពីការលក់ខោអាវជួយដល់សត្វអណ្ដើកសមុទ្រ រួមទាំងក្រុមការងារទាំងមូល ខំថែរក្សា និងមើលថែនៅសត្វអណ្ដើកសមុទ្រនេះជាដើម៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព​ និងវីដេអូ​ខាងក្រោម៖​

Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
វីដេអូ Toey Jarinporn
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T