Greenwood គេល្អណាស់យប់មិញ ស៊ុត១ Assist ១! Man UTD តប់ក្រុម Luton ៣-០ ក្នុងជុំទី៣ ពាន League Cup (មានវីដេអូ)

//s9.kh1.co/30/307b2e301335af0db0f5f997154ecb4a47f336f3.jpg
កីទ្បា

 ២៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man UTD ឡើងទៅជុំទី៤ ពាន Carabao Cup ក្រោយយកឈ្នះក្រុម Luton កាលពីយប់មិញ ៣ទល់នឹង០

អង់គ្លេស៖ អ្នកចាំទីវ័យក្មេង Dean  Henderson បានបង្ហាញខ្លួនក្នុងក្រុមឈុតធំរបស់ ក្រុមបិសាចក្រហម Manchester United ជាលើកដំបូង កាលពីយប់មិញនេះ ក្នុងការប្រកួតពានរង្វាន់ Carabao Cup ឬ League Cup ជុំទី៣ ទល់នឹងក្រុមមកពីលីគលំដាប់ទី២ Luton Town។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dean  Henderson
កីឡាករ Dean  Henderson

ក្នុងប្រកួតដំបូង Henderson បានបង្ហាញទម្រង់លេងយ៉ាងល្អ ជួយរក្សាសំណាញ់ទីក្រុម Man UTD មិនឲ្យរបូតគ្រាប់បាល់នោះទេ ជាលទ្ធផលកាលពីយប់មិញ ក្រុមលោក Ole Gunnar Solskjaer បានយកឈ្នះក្រុម Luton  ៣ទល់នឹង០។

កីឡាករ Dean  Henderson សង្គ្រោះបាល់
កីឡាករ Dean Henderson សង្គ្រោះបាល់

៣គ្រាប់របស់ Man UTD រកបានដោយកីឡាករ៣រូបផ្សេងគ្នា ក្នុងនោះគ្រាប់ទី១ ជាការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ខ្សែបម្រើចាស់វស្សា Jaun Mata ខណៈគ្រាប់ទី២ រកបានដោយខ្សែប្រយុទ្ធ Marcus Rashford ក្រោមការបញ្ជូនពីសិស្សប្អូន Mason Greenwood ចំណែកឯគ្រាប់ទី៣ កើតចេញពីជើង Greenwood ដដែលដោយការញាក់ខ្សែការពារស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ។

កីឡាករ Jaun Mata 
កីឡាករ Jaun Mata 
កីឡាករ Rashford 
កីឡាករ Rashford 
កីឡាករ Greenwood
កីឡាករ Greenwood

គួរឲ្យដឹងដែរថា ជំនួប១១ប្រកួតចុងក្រោយទល់នឹងក្រុម Luton ក្រុម Man UTD មិនដែលស្គាល់ពាក្យថាចាញ់នោះទេ ពោលគឺឈ្នះ៩ដង និង ស្មើ២ដង៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T