ពលរដ្ឋចក្រភពអង់គ្លេស រាប់រយនាក់សម្រុកទិញក្រដាសបង្គន់សាជាថ្មីម្ដងទៀត បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រកាសពីការរឹតបន្ដឹងនៃជំងឺកូវីដ-១៩

//s9.kh1.co/c7/c753549c2a5b8153d6c615792057cb194a6b9055.jpg
សង្គម

 ២៣-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃអង្គារទី២២ ខែកញ្ញាម្សិលមិញនេះ លោក Boris Jonhson ជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បានប្រកាសពីការរឹតបន្ដឹងនៃជំងឺកូវីដ-១៩ក្នុងប្រទេស ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យស្លន់ស្លោរយ៉ាងខ្លាំង។

ចក្រភពអង់គ្លេស៖ កាលពីថ្ងៃអង្គារទី២២ ខែកញ្ញាម្សិលមិញនេះ លោក Boris Jonhson ជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បានប្រកាសពីការរឹតបន្ដឹងនៃជំងឺកូវីដ-១៩ក្នុងប្រទេស ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យស្លន់ស្លោរយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Sir Patrick Vallance ជាប្រធានទីប្រឹក្សាវិទ្យាសាស្ត្រ បាននិយាយកាលពីថ្ងៃចន្ទទី២១ ខែកញ្ញថា ករណីឆ្លងជំងឺកូវីដ-១៩ក្នុងចក្រភពអង់គ្លេសអាចនឹងកើនឡើង៥០,០០០ករណីក្នុងមួយថ្ងៃ នៅពាក់កណ្ដាលខែតុលាខាងមុននេះ ហើយករណីស្លាប់ប្រចាំថ្ងៃនឹងអាចមានចំនួន២០០ករណីនៅខែវិច្ឆិកាផងដែរ។

ក្រោយពីបានដឹងឮពីការប្រកាសហើយ ពលរដ្ឋរាប់រយនាក់ បានសម្រុកទៅតម្រង់ជួរនៅហាងទំនិញនានា ដើម្បីទិញអីវ៉ាន់ស្ដុកទុកក្នុងផ្ទះសាជាថ្មីម្ដងទៀត ដែលមានដូចជាក្រដាសអនាម័យសម្រាប់ប្រើប្រាស់ក្នុងបង្គន់ អង្ករ ភេសជ្ជៈ ម្សៅអាហារ និងប៉ាស្ដាជាដើម។ ហើយអ្វីដែលលក់ដាច់ខ្លាំងបំផុតនោះគឺ ក្រដាសអនាម័យ ដែលសឹងតែលក់អស់ពីហាង។

យ៉ាងណាមិញ ឥឡូវនេះចក្រភពអង់គ្លេសមិនទាន់ប្រកាសអាសន្នបិទប្រទេសម្ដងទៀតឡើយ តែនាយករដ្ឋមន្ត្រីបានចេញបញ្ជា ដោយអនុញ្ញាតមនុស្សចំនួន១៥នាក់ប៉ុណ្ណោះចូលរួមពិធីមង្គលការ និង៣០នាក់ចូលរួមពិធីបុណ្យសព។ ចំពោះបម្រាមគោចរវិញ ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ នាវេលាម៉ោង១០:០០នាទីយប់ជារៀងរាល់ថ្ងៃ គ្រប់ហាងស្រា បារ៍ និងភោជនីដ្ឋានទាំងអស់ក្នុងប្រទេសនឹងត្រូវបិទសេវាកម្ម៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
ទិដ្ឋភាពក្នុងចក្រភពអង់គ្លេស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T