ក្ដៅៗ! Inter យកបានកីឡាករវ័យចំណាស់របស់ Barcelona រូបនេះ ជាផ្លូវការហើយ

//s9.kh1.co/cb/cb701470a508231aa6bf826b17e24d4ccb2cc060.jpg
កីទ្បា

 ២២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Inter យកបានកីឡាករ Vidal ពី Barcelona ជាផ្លូវការហើយ

អ៊ីតាលី៖ ក្លិប Inter Milan បានធ្វើការប្រកាសផ្ទេរយកកីឡាករ Arturo Vidal ពីក្លិប Barcelona ជាផ្លូវការ នៅលើគណនី Twitter របស់ខ្លួនមុននេះបន្តិច។ យ៉ាងណាមិញ ក្លិបយក្សអ៊ីតាលីមិនបានបង្ហើបប្រាប់ពីការចំណាយទៅលើការផ្ទេរខ្សែបម្រើវ័យ៣៣ឆ្នាំនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើតាមការបញ្ជាក់របស់ក្លិប Barcelona គឺ Vidal ចាកចេញដោយគ្មានតម្លៃខ្លួន ប៉ុន្តែមានលក្ខខណ្ឌពិសេសមួយ ប្រសិនបើជម្រើសជាតិឈីលីបង្ហាញទម្រង់លេងបានល្អ ត្រូវតាមគោលដៅណាមួយរបស់ Inter នោះក្លិបដែលដឹកនាំដោយលោកគ្រូបង្វឹក Antonio Conte ត្រូវបង់មកឲ្យ Barca ចំនួន១លានអឺរ៉ូ (ឬប្រមាណ ១,១លានដុល្លារ)។

  កីឡាករ Arturo Vidal
  កីឡាករ Arturo Vidal

គួររម្លឹកដែរថា នេះជាលើកទី២ហើយ ដែល Vidal ត្រឡប់ទៅរួមការងារជាមួយលោក Conte ពោលអ្នកទាំងពីរ ធ្លាប់ចំណាយពេលរួមគ្នា នៅក្លិបសេះបង្កង់ Juventus ចន្លោះពីឆ្នាំ២០១១ ដល់ ២០១៤៕

 លោក Conte និង កីឡាករ Arturo Vidal
 លោក Conte និង កីឡាករ Arturo Vidal

ប្រភពsempreinter

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T