តោះ! មកដឹងពីមូលហេតុដែល ក្លិប Sporting CP សម្រេចប្ដូរឈ្មោះសាលាថ្នាលយុវជនរបស់ខ្លួន យកតាមឈ្មោះ Ronaldo វិញ

//s9.kh1.co/ec/ecabbc0ab85a19d60ef623c41c85fe3b7f0e598a.jpg
កីទ្បា

 ២២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្លិប Sporting CP សម្រេចប្ដូរឈ្មោះសាលាថ្នាលយុវជន ទៅជា “Academia Cristiano Ronaldo” វិញ

បរទេស៖ ក្លិប​គីឡូធ្ងន់នៅលីគព័រទុយកាល់ Sporting Lisbon បានធ្វើការប្ដូរឈ្មោះសាលាយុវជនថ្នាលរបស់ខ្លួន យកតាមឈ្មោះកីឡាករ Cristiano Ronaldo ដើម្បីចង់ឲ្យយុវជនជំនាន់ក្រោយរបស់ក្លិប យកគំរូតាមម្ចាស់អាវលេខ៧ ក្រុម Juventus រូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

Ronaldo ជាអតីតយុវជនថ្នាលរបស់ក្លិប Sporting ដោយធ្លាប់ចំណាយពេល១រដូវកាលលេងឲ្យក្រុមឈុតធំ មុនធ្វើការផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Manchester United ។

  កីឡាករ Cristiano Ronaldo កាលនៅយុវជនរបស់ ​Sporting 
  កីឡាករ Cristiano Ronaldo កាលនៅយុវជនរបស់ ​Sporting 

ទាក់ទងទៅនឹងការសម្រេចប្ដូរឈ្មោះសាលាថ្នាលយុវជន ទៅជា “សាលាបាល់ទាត់ Cristiano RonaldoAcademia Cristiano Ronaldo” វិញនេះ ក្លិប Sporting ក៏បានបញ្ចេញសេចក្ដីថ្លៃងការណ៍មួយនៅលើបណ្ដាញសង្គម ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖

កូនប្រុសល្អសាងសង់ផ្ទះឡើង (ន័យធៀប៖ កីឡាករល្អបង្កើតកេរ្ដិ៍ឈ្មោះឲ្យក្លិប) ហើយផ្ទះដែល Ronaldo បានបង្កើតឡើងនាពេលបច្ចុប្បន្ន គឺមានកិត្តិយសនឹងដាក់ឈ្មោះរបស់គាត់ ព្រោះគាត់ជាកីឡាករព័រទុយកាល់ឆ្នើមជាងគេក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាកីឡាករឆ្នើមជាងគេលើពិភពលោក ធ្លាប់គ្រងពាន Ballon d’Or ៥សម័យ និងជាប្រធានក្រុមជម្រើសជាតិ ដឹកនាំក្រុមឈ្នះពាន Euro និង Nation League ។

 ក្លិប Sporting
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

គួរឲ្យដឹងដែរថា Ronaldo បច្ចុប្បន្នមានវ័យ៣៥ឆ្នាំ កំពុងប្រកបអាជីពនៅលីគអ៊ីតាលីដោយរួមរស់ជាមួយក្លិបសេះបង្កង់ Juventus ក្រោយផ្លាស់ពីក្លិប Real Madrid ក្នុងឆ្នាំ២០១៨។ រយៈពេល២រដូវកាលមកនេះ គេបង្ហាញខ្លួនឲ្យក្លិបយក្ស Serie A បាន៩០ប្រកួត រកបាន៦៦គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន១៩ដង៕

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T