Adrea Pirlo បានបញ្ជាក់យ៉ាងច្បាស់ៗពីផែនការថ្មីរបស់លោកចំពោះខ្សែប្រយុទ្ធស្នូល Cristiano Ronaldo ថា...

//s9.kh1.co/c9/c9cd3bcb0656d0cc6ba6b319535fdd72e759b333.jpg
កីទ្បា

 ២២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Andrea Pirlo ​បាន​ដឹក​នាំ​ក្រុម Juventus ​បើក​រដូវ​កាល​ដំបូង​យក​ឈ្នះ​លើ​ក្រុម​ Sampdoria ​ក្នុង​លទ្ធផល ៣-០ ​ហើយខ្សែប្រយុទ្ធ Cristiano Ronaldo ​ក៏រក​បាន​១​គ្រាប់​ផង​ដែរ។​

លោក Andrea Pirlo ​បាន​ដឹក​នាំ​ក្រុម Juventus ​បើក​រដូវ​កាល​ដំបូង​យក​ឈ្នះ​លើ​ក្រុម​ Sampdoria ​ក្នុង​លទ្ធផល ៣-០ ​ហើយខ្សែប្រយុទ្ធ Cristiano Ronaldo ​ក៏រក​បាន​១​គ្រាប់​ផង​ដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដឹកនាំក្រុមជាលើកដំបូងរបស់លោក Pirlo ឃើញថា បានដំណើរការយ៉ាងរលូន ​ហើយកីឡាករក៏លេងសហការគ្នាបានល្អផងដែរ។ ​អ្វីដែលគេចាប់អារម្មណ៍នោះគឺអ្នក​ចាត់ការ​ថ្មីថ្មោង​រូប​នេះបានចេញមុខមកអះអាងពីសមត្ថភាពរបស់ខ្សែ​ប្រយុទ្ធ​ស្នូល Ronaldo ដែលលោកបានបញ្ជាក់ថា រដូវកាលនេះ ​លោក​នឹង​ឱ្យ Ronaldo ​សម្រាក​ខ្លះ ​មិន​ឱ្យលេង​គ្រប់​ការប្រកួត​នោះ​ទេ។

លោក Pirlo និង Ronaldo កាលលេងប៉ះ Samdoria
លោក Pirlo និង Ronaldo កាលលេងប៉ះ Samdoria

អតីត​វីរបុរស​បាល់ទាត់​អុីតាលីរូបនេះ​អះអាង​ទៀតថា​៖ “ប្រសិន​បើ​មាន​ប្រកួត​ដែល​មិន​សូវ​សំខាន់ ​យើង​នឹង​ឱ្យ​គាត់​សម្រាក​ខ្លះ។ ​គាត់​បាន​ដឹង​ពី​កាយ​សម្បទា​របស់​គាត់​ច្បាស់​ណាស់ ​ដូច្នេះ​ខ្ញុំ​ជឿ​ថា​គាត់​នឹង​យល់​ពី​ការសម្រេចរបស់យើង។ ជើងរបស់គាត់ត្រូវការសម្រាកខ្លះ ព្រោះគាត់​នឹង​ឈាន​ដល់​វ័យ៣៦​ឆ្នាំហើយ​នៅ​រដូវ​កាល​នេះ​”៕

លោក Pirlo និង Ronaldo កាលលេងមិត្តភាពសប្បុរសធម៌
លោក Pirlo និង Ronaldo កាលលេងមិត្តភាពសប្បុរសធម៌

ប្រភពDailymail

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T