ព្រោះតែឥទ្ធិពលបណ្តាញសង្គម ៤យ៉ាង​អាច​ធ្វើឲ្យ​អ្នក​ក្រទៅៗ ដោយ​មិនដឹង​ខ្លួន!

//s9.kh1.co/92/92bd949682d38ef81d26fb5f7d92f849ff526e98.jpg
យល់ដឹង

 ០៩-មិថុនា-២០២៣ ២ល្ងាច · ១០ ខែមុន

ការប្រើ​ប្រាស់​បណ្តាញ​សង្គមមិនមែន​សុទ្ធតែ​អត់​ប្រយោជន៍​នោះទេ តែ​ក៏​ត្រូវ​មើល​លើ​អ្នក​ប្រើប្រាស់​ដូចគ្នា​ថា​តើ​មាន​ភាព​ឆ្លាត​វៃ​ប្រើ​ប្រាស់​ឲ្យ​មាន​ប្រយោជន៍​យ៉ាង​ដូចម្តេច​ផងដែរ​។

យល់ដឹង៖ ក្រោកពីព្រលឹម​បើកទូរស័ព្ទ ​មើល​Instagram បន្ទាប់​មកក៏បើក មើល​ព័ត៌មានផ្សេងៗ ​ពីក្នុង​Facebook សកម្មភាព​ទាំងនេះ វា​បាន​ក្លាយ​ទៅ​ជា ​ទម្លាប់ប្រចាំថ្ងៃ​ ​របស់​ មនុស្ស​ភាគច្រើន ​ទៅហើយ​មិនមែន​តែ ​ក្មេង​ៗនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រោះ​តែ​បច្ចុប្បន្ន​ ជា​សម័យ​នៃ​បច្ចេក​វិទ្យា ហេតុ​ដូច្នេះ​ហើយ​ ទើប​បាន​ជា​ធ្វើ​ឲ្យ ​បណ្តាញ​សង្គម​ជា​ច្រើន ​ដូចជា​Facebook  Instagram និង​Twitter... ក្លាយ​ទៅជា​កាន់តែល្បីឡើង​ៗ​។ ព្រោះ​មាន​មនុស្សកាន់តែ ច្រើនឡើងៗ បាន​ងាកមក ចាប់​អារម្មណ៍ ​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់​នេះ ដើម្បីជា​ជំនួយ​ជួយ​ដល់​ ​ក្នុងការ​ទាក់ទង ចែករំលែក និងទទួល​​ព័ត៌មាន​ ស្វែងរកមិត្ត​ភក្តិ ជាដើម​។ល។

ដោយឡែក នៅក្នុង​នោះដែរ ​ក៏​មាន​អ្នកនិយម ​លេង​បណ្តាញ​សង្គម​ជា​ច្រើន​​ មាន​ភាព​ឈ្លាសវៃ​ ចេះ​ទាញ​យក​ផល​ប្រយោជន៍ ​ពីលើ​បណ្តាញ​សង្គម ​ទាំងអស់​នោះ​។ តែជាមួយ​គ្នានោះ ​ក៏​មាន​មនុស្ស​មួយចំនួនផ្សេងទៀត ​បាន​នឹង​កំពុង​តែ​ បណ្តោយខ្លួន​ឯង ឲ្យកាន់​តែ​ក្រទៅៗ​ ជា​រៀង​រាល់ថ្ងៃ ​ព្រោះ​តែ​ឥទ្ធិពល ​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ​ទាំងអស់​នោះ ​ដោយ​មិន​ដឹង​ខ្លួន​ផងដែរ​។

១. ទាក់ទាញ​ចំណង​អាហារ

រូបតំណាង
រូបតំណាង

តើ​អ្នក​ជាមនុស្សដែល​ចូលចិត្ត​ញុំាមែនទេ? ជាក់​ស្តែង​ នៅពេល​ដែល​គណនីរបស់​អ្នក ​ចូលចិត្តតាម​ដាន ​នៅការធ្វើ​ម្ហូប​ ហាង​អាហារ មុខ​ម្ហូប​ នោះប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងកាន់តែធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល ​ក្នុង​ការ​ស្វែង​រក​កន្លែង​ទទួល​ទាន​ ឬហាង​អាហារទាំងនោះ ដោយ​វា​នឹងធ្វើ​ការ​បន្ថែម ​នៅ​ព័ត៌មានក៏ដូច​ជា ​ការ​ផ្សព្វផ្សាយ​ទាំង​ឡាយ​ណា ដែល​ទាក់​ទងនឹង​អាហារ​ នៅលើ​គណនីរបស់​អ្នក​កាន់តែច្រើន។ ដូច្នេះ​ហើយ នៅពេលដែល​ឃើញ​ទំនង​ អ្នកក៏ចង់​សាក បន្ថែម​នៅភាព​ កាន់តែ​ងាយ​ស្រួល​ទៀតនោះគឺ អ្នកគ្រាន់តែចូលទៅ ក្នុងបណ្តាញសង្គម វាយបញ្ចូលពាក្យគន្លឹះពីរបីនោះ អ្នកនឹងមានជម្រើសហាងអាហារ រួម​ទាំងទីតាំង ជាច្រើន ជាមួយនឹងរូបភាពភ្លឺច្បាស់ ថែម​ទៀត។

២. អូសទាញ​អ្នក​ឲ្យ​ចង់ទិញ៖

រូបតំណាង
រូបតំណាង

នៅលើបណ្តាញសង្គម មានអាជីវកម្មកាន់តែច្រើន​ កាន់តែ​សម្បូរ​បែប និង​កាន់តែងាយស្រួល។ ជំនួសឱ្យការទៅហាង  ឬគេហទំព័រ ដែលគួរឱ្យធុញទ្រាន់ ដើម្បីមើលរូបភាព នៃទំនិញ​ថ្មីៗទាំងនោះ។ បច្ចុប្បន្ននេះ អ្នកអាចរក្សាព័ត៌មានថ្មីៗ និង​ចូលទៅកាម្ម៉ង់ទិញ ​នៅ​ទំនិញ​ដែល​អ្នក​ចូល​ចិត្ត​បាន ​កាន់តែ​រហ័ស​នឹង ​ងាយ​ស្រួល​ដោយ​គ្រាន់​តែ ​បើកបណ្តាញ​សង្គម​។ មិន​តែប៉ុណ្ណោះ ពួកគេ​មាន​យុទ្ធសាស្រ្ត ​ក្នុង​​ការ​ផ្សព្វផ្សាយផលិតផល ​ឬទំនិញ​​របស់ខ្លួន ដើម្បីទាក់​ចិត្ត​អ្នក​ទិញ ​ឲ្យ​ឃើញ​ហើយ​ចង់​ទិញ​តែម្តង។ ទោះបីពេល​ខ្លះ ​អ្នកមិន​ត្រូវ​ការ​ទិញ តែ​ដោយសារតែ ភាព​ទាក់ទាញ​នៃ​ការផ្សព្វផ្សាយ​ ក៏អាចអូសទាញចិត្ត​​អ្នក ឲ្យ​ចូលទៅ​កម្មង់ទិញ​​ទំនិញ​ទាំង​នោះ​ ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ​។

៣. អូសទាញ​អ្នកឲ្យ​រៀង​គម្រោងដើរកម្សាន្ត៖

រូបតំណាង
រូបតំណាង

នៅលើបណ្តាញសង្គម ​ជា​កន្លែង​មួយ​ដែល ​មនុស្ស​ជា​ច្រើន ​ធ្វើ​ការ​ចែករំលែក នៅរូ​បភាព និងទីកន្លែងកម្សាន្ត​ស្អាតៗ​ ដែល​ពួកគេ​បាន​ទៅដល់ ​ទៅកាន់​មិត្ត​ភក្តិដទៃ​ទៀត​។ មិន​តែ​ប៉ុណ្ណោះ ​ក៏មាននៅ​រីសត កន្លែង​បោះតង់ រមណីយ​ដ្ឋាន​ ជាច្រើន​ ​បាន​កែ​ប្រែយុទ្ធ​សាស្ត្រ ​នៃ​ការ​ផ្សព្វផ្សាយរបស់ខ្លួន​ មកនៅលើ​បណ្តាញ​សង្គម​វិញ ដោយ​ការបង្ហោះ​ពី ទេស​ភាព​ស្អាតៗ ភាព​ច្នៃ​ប្រឌីត​ថ្មីប្លែក ​នៃ​កន្លែង​របស់ខ្លួន​ រួម​នឹង​ការ​ប្រម៉ូសិន ​បញ្ចុះតម្លៃ ក្នុងការ​ស្នាក់នៅផ្សេងៗ ​ជាហេតុ​ដែលអាច​អូសទាញ ​ឲ្យមនុស្ស​ជា​ច្រើន ​បបួល​មិត្ត​ភក្តិ បង​ប្អូន ទៅចង់ស្គាល់​ និង​​ ដើរកម្សាន្ត​នៅតាម​កន្លែង​ ទាំងនោះផងដែរ។

៤. ធ្វើ​ឲ្យអ្នក​គិត​ច្រើន​៖

រូបតំណាង
រូបតំណាង

នៅពេល​ដែល ​អ្នកលេង​បណ្តាញ​សង្គម​ ហើយ​បង្ហោះ​រូបភាព ​របស់ខ្លួន​​ចេញ​ទៅ រាល់​មនុស្ស​ម្នាក់ៗ ​តែងតែ​ចង់​ឲ្យ​ខ្លួន​ឯង មើល​ទៅល្អ​ឥតខ្ចោះ។ តែ​ពេល​ខ្លះ​ អ្នក​ក៏​ស្រាប់​តែ​មាន​អារម្មណ៍ គិត​ច្រើន​ចាប់​ផ្តើម​ ប្រៀប​ធៀប​ពី ការ​តុបតែ​របស់​ខ្លួន​ឯង​ និង​អ្នក​ដទៃផ្សេងទៀត ​នៅក្នុង​បណ្តាញសង្គម ​ចាប់​ផ្តើម​កែប្រែ ​ទិញ​សម្លៀក​បំពាក់​ថ្មី​ញឹក​ញាប់ ព្រោះ​ខ្លាច​មិត្ត ​ក្នុង​បណ្តាញ​សង្គម​យល់​ថា ​អ្នក​មាន​សម្លៀកបំពាក់ ​តែ​មួយ​សម្រាប់​ ទើប​ឃើញ​បង្ហោះ​ពាក់​តែ​ សម្លៀកបំពាក់នោះ។ ដូច្នេះ​ហើយ អ្នក​ក៏​ចាប់​ផ្តើម​មាន​ ការ​ចាញ​លុយ​ខ្ជះខ្ជាយ ​លើ​សម្ភារៈដែល​មិន​ចាំបាច់​ គឺ​គ្រាន់​ចង់​បាន ​រូបភាព​បង្ហោះ​បង្ហាញ​ទៅ កាន់​អ្នកដទៃទៀត នៅលើប​ណ្តាញ​សង្គម ​​តែ​ប៉ុណ្ណោះ៕

ប្រភព៖ eva.vn 

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T