ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមប្រើតិចនិក ៤-៧-៨ អាចជួយឲ្យគេងឆាប់លក់

//s9.kh1.co/c7/c7aabb549af3ef6b0d4eb511dac12abd432a266b.jpg
នារី

 ២២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រឿង​ឈឺ​ក្បាល​របស់​មនុស្ស​មួយ​ចំនួន​ធំមិន​ថា​យើង ឬអ្ន​ក​ផ្សេង​ទេ គឺ​ពិបាក​ចិត្ដ​រឿង​គេង​មិន​លក់ ជា​ពិសេស​ពេល​យើង​ត្រូវ​មាន​កម្មវិធី​សំខាន់​ត្រូវ​ចូល​រួម​នៅ​ថ្ងៃ​បន្ទាប់​ តែ​បែរ​ជា​គេង​មិន​​លក់​ទៅ​វិញ​។ ទាក់ទង​នឹង​ការ​គេង​មិន​លក់​នេះ លោក​ស្រី​វេជ្ជ​បណ្ឌិត ចូ បាន​បង្ហាញ​អំពី​វិធី​ដក​ដង្ហើម ដែល​​វិធី​នេះ​អាច​ជួយ​ឲ្យ​យើង​​​គេង​បាន​ឆាប់ និង​គេង​បាន​ស្កប់ទៀត​ផង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​ស្រី​វេជ្ជបណ្ឌិត​ខាងលើ​បាន​ហៅ​វិធី​នោះ​ថា តិច​និច ៤-៧-៨ ដែល​តម្រូវ​ឲ្យ​យើង​​ដក​ដង្ហើម​ចូល​ចំនួន ៤វិនាទី រួច​ទប់​ដង្ហើម ៧វិនាទី និង​ដក​ដង្ហើម​ចេញវិញ​ចំនួន​​ ៨វិនាទី។

លោក​ស្រី​​បាន​ណែ​នាំ​ឲ្យ​យើង​​ដក​ដង្ហើម​ចូល​ធម្មតា មួយ​ៗ ហើយ​បន្ទាប់​មក​ ទប់​ដង្ហើម​នោះ​ឲ្យ​បាន ៧វិនាទី។ ក្រោយ​មក​ទៀត​ដក​ដង្ហើម​ចេញ ដោយ​ធ្វើ​មាត់​ឲ្យ​រៀង​ស្រួច​បន្តិច ដូច​យើង​ផ្លំ​ខ្យល់​ចេញ ឲ្យ​បាន​ ៨វិនាទីវិញ​។ ពេល​ខ្លះ​យើង​ពិតជា​​មិន​អាច​ដក​ដងហើម​ចេញ​បានរហូត​ដល់​ ៨វិនាទីមនោះទេ ប៉ុន្តែ​ពេលយើង​​ព្យាយាម​ធ្វើ​វា​កាន់​តែ​ច្រើន នោះ​យើង​​នឹង​អាច​ធ្វើ​​បាន។

លោកស្រី​វេជ្ជ​បណ្ឌិត ចូ ក៏​បាន​ណែ​នាំ​ឲ្យ​យើង​គេង​ផ្ងារ​ដើម្បី​ អនុវត្ត​វិធី​ដក​ដង្ហើម​បែប​នេះ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍បាន​។

ពេលយើង​សាក​ល្បង​អនុវត្ត​វិធីនេះ​លើក​ដំបូង យើង​​អាច​នឹង​មាន​ការ​លំបាកបន្តិច​ ដោយថា​អាច​ពិបាក​ស៊ាំ​ជាមួយ​វា ប៉ុន្តែ​ពេលយើង​​ទម្លាប់​ធ្វើ​​កាន់​តែ​យូរ​ទៅ យើង​​នឹង​អាច​គេង​លក់​បាន​ឆាប់​ជាង​មុន។ ដូច​នេះ​យើង​​ត្រូវ​ព្យាយាម​ធ្វើ​​ឲ្យ​បាន​យូរ​បន្តិច ទើប​​ឃើញ​លទ្ធ​ផល​ល្អ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T