ជាម្ដាយចិញ្ចឹមកូនម្នាក់ឯង Angelina ស្គមខ្លាំងដល់ថ្នាក់ចេញសរសៃដៃ

//s9.kh1.co/a6/a6e709ce7c0a399b22f3557ab9414374233d127b.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យូរៗចេញបង្ហាញខ្លួនតាមទីសាធារណៈម្ដង តារាស្រីហូលីរូដ Angelina Jolie បានធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ពីរាងកាយដ៏ស្គមស្គាំង ជាពិសេស នៅត្រង់ដៃរបស់នាងតែម្ដង

បរទេស៖ ថ្មីៗនេះ ខាងសារព័ត៌មាន បានចាប់យករូបភាពរបស់ តារាសម្ដែងស្រីហូលីវូដ Angelina Jolie ក្នុងពេលដែលនាង និងកូនស្រីទាំង ៣ នាក់ទៀត កំពុងតែដើរទិញឥវ៉ាន់នៅផ្សារទំនើបមួយកន្លែង ដែលការលេចមុខរបស់អ្នកម្ដាយ និងកូនស្រី ទាំង ៤ នាក់នេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ទោះជា តារាស្រីល្បីឈ្មោះ Angelina Jolie បានស្លៀកសម្លៀកបំពាក់បែបសាមញ្ញធម្មតា ព្រមជាមួយនឹងម៉ាស ដែលបានបិទបាំងមុខរបស់នាងក៏ដោយ តែបណ្ដាអ្នកសារពត៌មាន និង ហ្វេនៗជាច្រើន នៅតែអាចចំណាំនាងបាន ដោយសារតែរូបរាងដ៏ស្គមស្គាំង ហើយអ្វីធ្វើឲ្យពួកគេផ្ទុះការចាប់អារម្មណ៍ចំពោះនាង នោះគឺនៅត្រង់ដៃរបស់នាងតែម្ដង។ 

នៅក្នុងនោះដែរ បានឲ្យឃើញថា ដៃរបស់នាង គឺមើលទៅពិតជាគួរឲ្យខ្លាចបំផុត ដែលមានភាពស្គមស្គាំងខ្លាំង ដល់ថ្នាក់ចេញសរសៃយ៉ាងច្បាស់ៗ ផងដែរ។ យ៉ាងណាមិញ ទោះបីជា រាងកាយរបស់នាងស្គមខ្លាំងក៏ដោយ ប៉ុន្តែសុខភាពរបស់ Angelina Jolie នៅតែល្អដូចដើមដដែល៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
 Angelina Jolie និងកូនស្រី
 Angelina Jolie និងកូនស្រី
 Angelina Jolie និងកូនស្រី
 Angelina Jolie និងកូនស្រី
 Angelina Jolie និងកូនស្រី
 Angelina Jolie និងកូនស្រី
រូបភាពដែលបង្ហាញពីដៃចេញសរសៃរបស់ Angelina Jolie 
រូបភាពដែលបង្ហាញពីដៃចេញសរសៃរបស់ Angelina Jolie 
រូបភាពដែលបង្ហាញពីដៃចេញសរសៃរបស់ Angelina Jolie 
រូបភាពដែលបង្ហាញពីដៃចេញសរសៃរបស់ Angelina Jolie 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T