អេស្ប៉ាញ៖ ខ្សែបម្រើ Ivan Rakitic បានបង្ហើបឲ្យដឹងថា គេមិនដែលរាប់អានធ្វើមិត្តជិតស្និទ្ធជាមួយ កីឡាករ Lionel Messi និង Luis Suarez ទេ កំឡុងពេល៦ឆ្នាំនៅ Barcelona ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាក់ទងនឹងរឿងខាងលើនេះ Rakitic បានលម្អិតប្រាប់កាសែត El Desmarque យ៉ាងដូច្នេះថា៖
ចំពោះខ្ញុំ ទំនាក់ទំនងរបស់ខ្ញុំជាមួយពួកគេ (Messi និង Suarez) មិនដែលជាមិត្តជិតស្និទ្ធនឹងគ្នាទេ។ មិត្តភក្តិជិតស្និទ្ធបំផុតរបស់ខ្ញុំគឺ Andres Iniesta, [Marc-Andre] ter Stegen, [Kevin-Prince] Boateng និង Junior Firpo កាលពីរដូវកាលមុន។ ប៉ុន្តែខ្ញុំគោរពពួកគេទាំងពីរ ពួកគេជាមិត្តរួមក្រុមរបស់ខ្ញុំអស់រយៈពេល ៦ ឆ្នាំ ហើយក៏ជាកីឡាករសំខាន់ក្នុងក្រុមដែរ។ ខ្ញុំតែងតែទទួលបានលទ្ធផលល្អមិនគួរឱ្យជឿជាមួយពួកគេ ដូច្នេះខ្ញុំពិតជាគោរពពួកគេណាស់។

គួរឲ្យដឹងដែរថា Rakitic បានចាកចេញពីទឹកដី Camp Nou វិលទៅចូលរួមជាមួយក្រុម Sevilla វិញហើយ នៅទីផ្សារដោះដូររដូវក្ដៅនេះ ក្រោយចំណាយពេល៦ឆ្នាំជួយ Barca លើកពាន La Liga ៤ដង និង ពាន Champions League ១ដង៕

ប្រភព៖ AF