Justin លេងមួយក្បាច់នេះ ឲ្យហ្វេនៗរំភើបគ្រប់គ្នា (Video Inside)

//s9.kh1.co/4a/4adc7ef97d6c4d69be539cd256daba08d02a8774.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ញា៉ក់សាច់ណាស់ Justin Bieber បង្ហាញខ្លួនដើម្បីពញ៉ាក់អារម្មណ៍អ្នកគាំទ្រដែលកំពុងរាំបទ «Holy» យ៉ាងសប្បាយរីករាយ ដែលមើលទៅគួរឲ្យស្រលាញ់មែនទែន។

បរទេស៖ ថ្មីៗនេះ តារាចម្រៀងកាណាដា Justin Bieber បានមកពញ្ញាក់អារម្មណ៍ អ្នកគាំទ្រដែលកំពុងតែរាំបទថ្មីរបស់លោកមានចំណងជើងថា «Holy» ទើបតែចេញបានរយៈពេលត្រឹមតែ៤ថ្ងៃមុន ប៉ុណ្ណោះនៅលើគេហទំព័រយូធូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងវីដេអូបានបង្ហាញពី សកម្មភាពតារាប្រុសរូបនេះ បានបង្ហាញខ្លួនដោយស្លៀកពាក់អាវស ខោខ្មៅនិង មានទាំងម៉ាស់ផងដែរ ដោយលួចមើលអ្នកគាំទ្រក្មេងៗដែលកំពុងតែរាំបទរបស់ខ្លួនយ៉ាងរីករាយ ដោយសម្តែងនូវលក្ខណៈយ៉ាងស្ងៀមស្ងាត់ រហូតដល់ការរាំរែកបានបញ្ចប់ទើបម្ចាស់បទ «Holy»រូបនេះ ទៅឈរនៅម្ខាង រួចក៏ទាញម៉ាស់មុខចេញដើម្បីឲ្យពួកគេអាចឃើញមុខកាន់តែច្បាស់។

ភ្លាមៗនោះ ក្រោយពីបានឃើញអាយដលខ្លួនចេញមកស្រស់ៗបែបនេះ ធ្វើឲ្យពួកសម្តែងសេចក្តីរំភើបខ្លាំងឥតឧបមារ ដោយមិនរំពឹងថានឹងបានឃើញ Justin Bieber ផ្ទាល់ភ្នែកបែបនេះទាល់តែសោះឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

Justin Bieber 
Justin Bieber 
Justin Bieber នៅក្នុងបទ «Holy»
Justin Bieber នៅក្នុងបទ «Holy»
Justin Bieber នៅក្នុងបទ «Holy»
Justin Bieber នៅក្នុងបទ «Holy»
Justin Bieber នៅក្នុងបទ «Holy»
Justin Bieber នៅក្នុងបទ «Holy»
Justin Bieber កំពុងតែលួចមើលអ្នកគាំទ្រ
Justin Bieber កំពុងតែលួចមើលអ្នកគាំទ្រ
Justin Bieber កំពុងតែលួចមើលអ្នកគាំទ្រ
Justin Bieber កំពុងតែលួចមើលអ្នកគាំទ្រ
Justin Bieber កំពុងតែលួចមើលអ្នកគាំទ្រ
Justin Bieber កំពុងតែលួចមើលអ្នកគាំទ្រ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T