Kim Kardashian និង Kanye West ឲ្យហ្វេនឈឺក្បាលជំនួស ទើបត្រូវគ្នា ឥលូវប្រកាសលែងលះទៀតហើយ

//s9.kh1.co/8b/8bd168fc8844ed3adce15f174b4d82c941dbe065.png
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាម៉ូដែលសញ្ជាតិអាមេរិក Kim Kardashian បានទម្លាយអារម្មណ៍ថា ចង់បញ្ចប់អាពាហ៍ពិពាហ៍របស់គាត់ជាមួយ Kanye West ឆាប់ៗនេះ។

បរទេស៖ កាលពីថ្ងៃទី ២១ ខែកញ្ញា កាសែត The Sun បានបង្ហើបឱ្យដឹងថា តារាម៉ូដែល Kim Kardashian បានធ្វើ សកម្មភាពដ៏គួរឱ្យភ្ញាក់ផ្អើលដោយ គ្រោងនឹងលែងលះតារាចម្រៀងរ៉េបលោក​ Kanye West ។ តាមនេះបានប្រភពបាននិយាយថា នាងរង់ចាំជំងឺរបស់ Kanye មានភាពប្រសើរឡើងសិន និងដើម្បីដោះស្រាយរឿងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពអ្នកជិតស្និទ្ធបាននិយាយថា៖

Kim មានការខកចិត្តយ៉ាងខ្លាំងនិងសោកស្តាយចំពោះស្វាមីដែលបានបង្កបញ្ហារបស់គាត់ជារឿយៗ ណាមួយគាត់រីងមិនបានថែទាំសុខភាពរបស់គាត់ទៀតផង។

អ្នកជិតស្និទ្ធ

ក្នុងនោះផងដែរ គេបានលើកឡើងទៀតថា លើកចុងក្រោយដែល លោក Kanye បាននិយាយជាមួយ Kim Kardashian តារាប្រុសរូបនេះ បានសន្យាថានឹងលេបថ្នាំជាប្រចាំ និងខំប្រឹងធ្វើការនិងគ្រប់គ្រងអារម្មណ៍ឲ្យសុខភាពផ្លូវចិត្តវិលមកត្រលប់ដូចដើមវិញ តែយ៉ាងណាមិញ ការសន្យាទាំងនោះ បានត្រឹមតែជាការសន្យាខ្យល់តែប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន បានអោយដឹងថាអ្នកម្តាយកូនបួនរូបនេះ  មិនដឹងទៀតទេថា តើស្វាមីរបស់នាងនឹងធ្វើអ្វីបន្ទាប់ទេ។ បច្ចុប្បន្ននាងមានការខកចិត្ត និងពិបាកក្នុងការប្រឈមមុខនឹងទង្វើដែលស្វាមីរបស់ខ្លួនបានធ្វើពេលកន្លង ទើបតារាស្រីរូបនេះ ​បានធ្វើការសម្រេចចិត្តលែងលះ ដែលវានឹងល្អបំផុតសម្រាប់កូន ៗ របស់នាង។

យ៉ាងណាមិញ គូស្វាមីភរិយាមួយគូនេះ បានមានភាពរកាំរកូស ដែលលោក Kanye បានប្រកាសថាលែងលះជាមួយប្រពន្ធរបស់ខ្លួន ក្នុងកំឡុងពេលឃោសនាបោះឆ្នោតកាលពីខែកក្កដា។ សេចក្តីថ្លែងការណ៍នោះធ្វើឱ្យគ្រួសារ Kim Kardashian ទាំងមូលមានការភ្ញាក់ផ្អើលហើយតារាវ័យ ៤០ ឆ្នាំរូបនេះ បានបកស្រាយថា វាបណ្តាលមកពីជំងឺរបស់លោក បានធ្វើទុក្ខទៅវិញ៕

សូមទស្សនារូបខាងក្រោម៖

  លោក​ Kanye West និង Kim Kardashian
  លោក​ Kanye West និង Kim Kardashian
  លោក​ Kanye West និង Kim Kardashian
  លោក​ Kanye West និង Kim Kardashian
  លោក​ Kanye West និង Kim Kardashian
  លោក​ Kanye West និង Kim Kardashian
  លោក​ Kanye West និង Kim Kardashian
  លោក​ Kanye West និង Kim Kardashian
  លោក​ Kanye West និង Kim Kardashian
  លោក​ Kanye West និង Kim Kardashian
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T