Wolves កំពុងមានប្រៀបជាង Man UTD ក្នុងការទិញយកតារាឆ្នើមរូបនេះពី Juventus

//s9.kh1.co/77/77e0bb66c770e5d138131ad3a6c119964c8b97c8.jpg
កីទ្បា

 ២២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Wolves កំពុងមានប្រៀបជាង Man UTD ក្នុងការទិញយកកីឡាករ Douglas Costa ពី Juventus ក្រោយលក់ Jota ឲ្យ Liverpool

បរទេស៖​ ក្លិប Wolverhampton កំពុងតែព្យាយាមតាមទិញខ្សែបម្រើប្រយុទ្ធមានបទពិសោធន៍ម្នាក់មកជំនួសតំណែងតារាវ័យ២៣ឆ្នាំ Diogo Jota ដែលទើបតែលក់ឲ្យទៅក្លិបហង្សក្រហម Liverpool ថ្មីៗនេះ។ ក្នុងនោះកីឡាករ Douglas Costa របស់ក្លិប Juventus គឺជាគោលដៅដ៏ធំមួយដែល Wolves កំពុងតាមចរចាទិញយកមករួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Diogo Jota
កីឡាករ Diogo Jota
  កីឡាករ Douglas Costa
  កីឡាករ Douglas Costa

ដោយសារតែមានរបួសញឹកញាប់ពេកទើបធ្វើឲ្យ Juventus សម្រេចចិត្តដាក់លក់ Costa ចេញនៅរដូវក្ដៅនេះ។ ហើយបើតាមរបាយការណ៍បានបញ្ជាក់ថា ក្លិបដែលដឹកនាំដោយលោក Andrea Pirlo បានទាមទារតម្លៃខ្លួនកីឡាករ​រូបនេះដល់ទៅ ៣២លានផោនឯណោះ (ឬប្រមាណ៤១លានដុល្លារ)។ 

  កីឡាករ Douglas Costa
  កីឡាករ Douglas Costa

ក្រៅពី Wolves នៅមានក្លិប Manchester United មួយទៀតដែលកំពុងចង់បាន Costa ទៅរួមក្រុមដែរនោះ។ ជាមួយគ្នានេះដែរលោក Solskjaer ចាត់ទុកកីឡាករវ័យ៣០ឆ្នាំរូបនេះជាគោលដៅទី២ ប្រសិនបើ Man Utd មិនអាចទិញ Jadon Sancho បានពីក្លិប Borussia Dortmund ទេនោះ។ យ៉ាងណាមិញនៅពេលនេះ Wolves ហាក់ដូចជាមានប្រៀបជាង Man Utd ក្នុងការទិញយក Costa មករួមក្រុមដោយសារតែទើបនឹងបានលុយធំពីការលក់ Jota ឲ្យក្លិប Liverpool ក្នុងតម្លៃខ្លួន៤៥លានផោននោះ (ឬ៥៨លានដុល្លារ)៕ 

  កីឡាករ Douglas Costa
  កីឡាករ Douglas Costa
កីឡាករ Diogo Jota
កីឡាករ Diogo Jota

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T