រដូវភ្លៀងមកដល់ហើយ! គួរធ្វើបែបណា កុំឲ្យសត្វអសិរពិសចូលផ្ទះ?

//s9.kh1.co/ae/ae3e99929d4073494066f3b02c3d1a9c74ab632f.jpg
យល់ដឹង

 ២១-កក្កដា-២០២៣ ១២ល្ងាច · ៩ ខែមុន

រដូវ​ភ្លៀងមក​ដល់​ហើយ​ប្រជា​ពលរដ្ឋដែលទាំងអស់​គួរ​តែ​បង្កើននៅការ​ប្រុ​ងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ការពារផ្ទះ​ពីការ​វាយ​លុក​ចូល​ពី​សត្វ​អសិរពិសទាំងឡាយ​ផងដែរ​។

យល់​ដឹង៖ បន្ទាប់​ពី​រដូវ​ក្តៅ បាន​កន្លង​ផុត​ទៅ ពេលនេះក៏​ត្រូវ​ឈាន​ចូល ​ដល់​រដូវ​វស្សា​ដែល​រហូត​មក​ទល់​ពេល​នេះ គេក៏ឃើញ​​មាន នៅ​ការ​ធ្លាក់​ភ្លៀង ​ជា​បន្ត​បន្ទាប់ នៅតាម​បណ្តា​ខេត្ត​ជា​ច្រើន ​នៅក្នុង​ប្រទេស​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ​ខេត្ត​មួយ​ចំនួន ​ត្រូវ​ទទួល​រង ឥទ្ធិពល​នៃ​គ្រោះ​ទឹក​ជំនន់ ​ជន់​លិច​ជា​ហូរ​​ហែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជា​យ៉ាង​ណា​ក៏​ដោយ ​​នៅក្នុង​រដូវ​ភ្លៀ​ង ប្រជាពលរដ្ឋទាំង​អស់ ដែល​មាន​ទីលំនៅ​ជិត​ដង​ស្ទឹង​ បឹង​ បួរ​ទាំងឡាយ ​ត្រូវ​តែបង្កើន ​នៅការ​ប្រុង​ប្រយ័ត្ន​ ជាពិសេសលើការ​មើលថែ​ក្មេង​ៗ ការពារពីការ​ទៅលេង នៅ​ជិត​មាត់​​ទឹក ជាដើម​។​ បន្ថែម​ពី​នេះទៀត ក៏​ត្រូវ​តែ​មាន នៅវិធាន​ការផ្សេងៗ​ ទាក់​ទងទៅនឹង​ ការការពារ​សត្វ​អសិរពិស ​ចូល​ផ្ទះ ព្រោះ​នៅ​ពេល​ដែល ​រដូវ​ភ្លៀង​មកដល់​ សត្វ​ទាំងឡាយ​នោះ ​នឹងព្យាយាម​​រកទីជំរក​ថ្មី​ ដែល​មាន​កន្លែង​ដីទួល ឬស្ងួត ​ដើម្បី​រស់​នៅ​ ការពារពីទឹក​ភ្លៀង​​។

ភាគច្រើន ​ក្នុង​ចំណោម​សត្វ​អសិរពិស ​ដែល​តែង​តែ​វាយ​លុក​ ចូល​ក្នុង​ផ្ទះ ​ប្រជាពលរដ្ឋ​ភាគច្រើន នា​រដូវ​មាន​ភ្លៀង​ធ្លាក់​នោះ ​គឺ​មាន​ដូច​ជា៖

សត្វ​ពស់
សត្វ​ពស់

១. សត្វ​ពស់៖ ​ជា​សត្វ​ដ៏មាន ​គ្រោះ​ថ្នាក់​បំផុត​ ដែល​វា​តែង​លេច​ឡើង ​ក្នុង​រដូវ​រស្សា​។ ដោយ​សារតែ​រដូវស្សា មាន​ទឹក​ភ្លៀង​ធ្លាក់ ​បន្ត​បន្ទាប់​គ្នា​ជាប់​រហូត​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​ប្រភេទនេះ ​ត្រូវ​រក​ទីជំរក​ថ្មី ​ដើម្បី​គេច​ចេញ​ពីទឹក ទៅ​រក​ទីទួលផ្សេងៗ ​រួម​ទាំង​ផ្ទះ​ដែល ​នៅ​ជិត​ៗ​ពួកវា​ផងដែរ​។  ​

ខ្យារដំរី
ខ្យារដំរី

២. ខ្យារដំរី៖ វា​ជា​ប្រភេទ​សត្វ​ ដែល​មាន​ពិស​ហើយ ​ពិស​របស់​វា​គឺពុល ​បង្ក​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់ ​ខ្លាំងណាស់ដែរ។

សត្វពីពាង
សត្វពីពាង

៣. សត្វពីពាង៖ ភាគច្រើន ​សត្វ​ពីពាង​ដែល នៅក្នុងផ្ទះ​របស់​យើង​ស្រាប់ ​ពួកវា​មិនមែន​ជាពីងពាង ​ដែលមាន​ពិស ​និង​បង្កជា​គ្រោះ​ថា្នក់​នោះទេ​។ តែ​ក៏​មាន​ប្រភេទ​ពីងពាង ពុល​ដែល​អាច​បង្ក​ជា​គ្រោះ​ថ្នាក់ ​ដែល​ពិស​របស់​វា ​អាច​បណ្តាល​ឲ្យ​មាន ការ​កកឈាម​ធ្ងន់​ធ្ងរ ឬបង្ក​ឲ្យ​មានដំណើរការ ​មិន​ធម្មតា​នៃមុខ​ងារ ​សិរីរាង្គផងដែរ​។

ស្រមោច
ស្រមោច

៤. ស្រមោច៖ វា​ជា​សត្វ​ល្អិត​មួយ ​ក្នុងចំណោម​សត្វល្អិត ​ដែល​តែង​តែមាន នៅ​ការផ្លាស់​ប្តូរ​ជម្រក​ថ្មី​ នៅពេល​ដែល​មាន​ភ្លៀង​។ នៅពេល​ដែល​វា​ជម្លៀស ​ចូលទៅខាងក្នុង​ផ្ទះ​របស់​អ្នក ​វា​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​ធំដុំ ​ដល់​អ្នកនោះទេ តែ​វា​អាច​បង្កការខូចខាត ​និងរំខានដល់ ​ការ​រស់​នៅ​របស់​អ្នក​បាន​។

 សត្វកន្លាត
 សត្វកន្លាត

៥. សត្វកន្លាត​៖ សត្វ​ប្រភេទនេះ ​នឹង​ហូរ​ចេញពីទឹក​ភ្លៀង ​ឡើង​តាមទឹក​ស្អុយ ​និងជញ្ជាំង​គ្រប់​កន្លែង​។ ទោះបីជា ​សត្វ​កន្លាត​ជា​សត្វ​ល្អិត ​មិនពុលក៏ដោយ ​ប៉ុន្តែ​វា​បង្ក​គ្រោះ​ថា្នក់​ដល់​យើង​ ដោយ​សារតែ​ភាពកង្វក់​របស់​វា​ ដែល​អាចបណ្តាល​ឲ្យ​មាន​ជម្ងឺក្រពះ​ និង​ប៉ារ៉ាស៊ីត​ផងដែរ​។​

សត្វ​កណ្តុរ
សត្វ​កណ្តុរ

៦. សត្វ​កណ្តុរ​៖ វា​មិន​ត្រឹម​តែ​បំផ្លាញ ​ម្ហូបអាហារ​របស់​យើ​ង តែប៉ុណ្ណោះទេ សត្វ​កណ្តុរក៏ធ្វើ​ឲ្យ​ខូច​ខាត​ ដល់​ខ្សែភ្លើង ​ឧបករណ៍អគ្គិស នៅ​និង​ឧបករណ៍ ដែល​អាច​បង្កឲ្យ​មាន ​ឧប្បត្តិហេតុ​ធ្ងន់​ធ្ងរ ​ដូច​ជា​អគ្គីភ័យ​ផងដែរ។

សត្វ​ក្អែប
សត្វ​ក្អែប

៧. សត្វ​ក្អែប៖ វា​ជាសត្វពុល ដ៏គួរឱ្យខ្លាច គួរឱ្យរន្ធត់មួយទៀត ត្រូវប្រុងប្រយ័ត្ន

នៅជុំវិញផ្ទះ ​នៅពេល​មាន​ទឹកភ្លៀង និងតំបន់លិចទឹក។ ពិសរបស់វា គឺពុលខ្លាំងណាស់ប្រសិន​បើ​អ្នក​ត្រូវ​បាន ​វា​ខាំនឹងអាច​បង្ក​ឲ្យ​មាន នៅការឈឺចាប់ រលាកក្រហមស្ពឹកនិង ក្នុងករណីមានអាឡែរហ្ស៉ីធ្ងន់ធ្ងរ រោគសញ្ញាអាច ទៅជាក្អួតឈឺក្បាល ខ្វិននៅជុំវិញតំបន់ខាំ ហើយវាអាចឈានដល់ ជំងឺខ្សោយបេះដូង។

***ដូច្នេះ​វិធី​សាស្ត្រ ការពារ​ផ្ទះ​លោក​អ្នក​ ពីការ​ជ្រៀតចូលនៃ សត្វ​ទាំង​អស់​នេះ ​នៅក្នុង​រដូវភ្លៀង​ អ្នក​គួរតែ​៖

១. កាប់​ឆ្ការ​ដើមឈើ​ដែល​នៅជិត​ៗផ្ទះ

កាប់​ឆ្ការ​ដើមឈើ​ដែល​នៅជិត​ៗផ្ទះ
កាប់​ឆ្ការ​ដើមឈើ​ដែល​នៅជិត​ៗផ្ទះ

សត្វល្អិតចូលចិត្ត ប្រើដើមឈើព្រៃ និងរុក្ខជាតិ នៅតាមបរិវេណនៃផ្ទះរបស់អ្នក ជាផ្លូវចេញចូល ទៅខាងក្នុង។  សត្វល្អិតភាគច្រើន​វា​ ប្រើមែកឈើស្លឹកឈើ ដែលហៀរ ទៅប៉ះនឹងដំបូល ឬខ្សែទឹកស្អុយរបស់អ្នក ដើម្បីធ្វើ​ជា​មធ្យោបាយ​ បើកផ្លូវ  ទៅខាងក្នុងផ្ទះ។ ធ្វើការបោសសម្អាត នៅជុំវិញផ្ទះរបស់អ្នក ហើយត្រូវប្រាកដថា គ្មាន មែកឈើ​កំពុងប៉ះជញ្ជាំង ឬដំបូលនៃផ្នែកខាងក្រៅ នៃផ្ទះរបស់អ្នក។ កាត់ស្លឹកឈើទាំងអស់ ដែល​វែង​ប៉ះនឹងផ្ទះ ធ្វើឱ្យមានគម្លាត ពីមែក​ឈើ និងផ្ទះរបស់អ្នក ធ្វើបែបនេះ​ សត្វល្អិតទាំងនោះ ​នឹង​ពិបាក​ឆ្លង​ចូល ទៅខាងក្នុងផ្ទះបាន​។

២. បិទ​រន្ធ​ចំហរទាំងអស់​

 បិទ​រន្ធ​ចំហរទាំងអស់​
 បិទ​រន្ធ​ចំហរទាំងអស់​

សត្វល្អិតគឺពូកែ រកប្រហោងចំហរ ប្រហោងខ្យល់ រឺបំពង់នៅជុំវិញ ផ្នែកខាងក្រៅផ្ទះ របស់អ្នកខ្លាំង​ណាស់។ ដូច្នេះ​ដើម្បី​បង្ការ ​អ្នកគួរតែ​យក​ សំបកកង់​ឡាន ក្រដាស​ឬ អ្វីផ្សេងៗ ទៅបិទ​រន្ធ​ទាំង​អស់​នោះ ​ជា​បណ្នោះ​អាសន្ន ​រង​ចាំ​រហូត​ដល់​រដូវភ្លៀង​បាន កន្លង​ផុត​ទៅ​។

៣. សម្អាត​ត្រង់​បរិវេណ​ផ្ទះបាយ

សម្អាត​ត្រង់​បរិវេណ​ផ្ទះបាយ
សម្អាត​ត្រង់​បរិវេណ​ផ្ទះបាយ

សត្វល្អិតភាគច្រើន​ ស្វែងរក ចំណីអាហារបន្ទាប់ពី ភ្លៀងធ្លាក់យូរ។ ផ្ទះបាយនិងសម្រាម របស់អ្នកគឺជាកន្លែង ដ៏ល្អបំផុតសម្រាប់ សត្វល្អិតក្នុង​ការ​រក​អាហារ។ ទុកចានកខ្វក់ ខ្ទះនិងប្រដាប់ប្រដា ធ្វើម្ហូបផ្សេងទៀត ឱ្យឆ្ងាយពីកន្លែងលិច ហើយដាក់វានៅក្នុង ម៉ាស៊ីនលាងចាន បន្ទាប់ពីប្រើរួច។ កុំឲ្យសម្រាម ផ្ទះបាយរបស់អ្នក ហូរហៀរច្រើនពេក ហើយត្រូវប្រាកដថា ផ្លាស់ប្តូរវាឲ្យបាន ទៀងទាត់។ ត្រូវប្រាកដថា បោសឬជូត កម្រាលឥដ្ឋ និងកម្រាលព្រំ នៅក្នុងតំបន់ផ្ទះបាយរបស់អ្នក បន្ទាប់ពីចម្អិនរួច​រាល់។ ការទុកកំទេចអាហារ និងបំណែកអាហារ ចោលផ្តេសផ្តាស នឹង​ងាយ​ស្រួល​ឲ្យ សត្វល្អិតជាច្រើនប្រភេទ វាយលុកចូល ក្នុងផ្ទះរបស់អ្នកផងដែរ៕

ប្រភព៖ Anypest , Wewellcom

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T