សង្ស័យមិត្ត ១០០ឆ្នាំហើយមើលទៅ! ទើប Kem ទាយដឹងចំណង់ចំណូលចិត្តរបស់ Mookda គ្មានខុសសោះ

//s9.kh1.co/d6/d6577e1e0bc0a20056587a00bffba4ad624e1a97.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Kem ទាយដឹងចំណង់ចំណូលចិត្តរបស់ Mookda

ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុសស្រីល្បីឈ្មោះ Kem Hussawee និង Mookda Narinrak បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានកម្សាន្តប្រចាំប្រទសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងបទសម្ភាសន៍នោះ អ្នកសារព័ត៌មានបានសួរទៅកាន់ Kem ថាតើអាហារ ឬមុខម្ហូបអ្វីដែលតារាស្រី Mookda ចូលចិត្តញុំាជាងគេ? Kem បានឆ្លើយថា ភាគច្រើនលោកឃើញ Mookda ញុំាអាហារស្ទើរតែគ្រប់មុខទៅហើយ ប៉ុន្តែអាហារដែលនាងចូលចិត្តញុំាជាងគេគឺអាហារជប៉ុន។ ស្រាប់តែភ្លាមៗនោះ Mookda បាននិយាយថា ត្រឹមត្រូវណាស់ អាហារដែលនាងចូលចិត្តញុំាជាងគេគឺ អាហារជប៉ុន។

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏បានបង្ហើបថា អ្វីដែល Kem និងនាងមានចំណូលចិត្តខុសគ្នាគឺ Kem ចូលចិត្តពាក់វ៉ែនតាការពារកម្តៅថ្ងៃពេលចេញក្រៅម្តងៗ រីឯនាងវិញចូលចិត្តពាក់ចិញ្ចៀន៕

សូមទស្សនារូបភាពខាងក្រោម៖

Kem Hussawee និង Mookda Narinrak
Kem Hussawee និង Mookda Narinrak
Kem Hussawee
Kem Hussawee
Mookda Narinrak
Mookda Narinrak
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T