គេថាក្លិប Wolves កំពុងឡើងជើងខ្លាំង តែប៉ះ Man City លត់សាហាវដែរ

//s9.kh1.co/a6/a632571b05115adc3f569ae937f9b6130d400235.jpg
កីទ្បា

 ២២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Wolves ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់សម្រាប់ការប្រកួតបើកឆាកក្របខ័ណ្ឌ English Premier League ​នៅ​យប់មិញ​នេះ​។​

ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Wolves ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់ការប្រកួតបើកឆាកក្របខណ្ឌ English Premier League ​នៅ​យប់មិញ​នេះ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ក្រុម Man City ​ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​នេះ។ ​ខ្សែ​បម្រើ De Bruyne ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុម​ដឹកនាំដោយលោក Pep ​​ដោយ​ស៊ុតបាល់​ប៉េណាល់​ទី ​ហើយក្រោយ Foden ក៏បានបន្ថែម១គ្រាប់ទៀតនាំមុខ ២ ទល់នឹង ០។ ​

ការស៊ុតបាល់ពិន័យរបស់ Khevin De Bruyne
ការស៊ុតបាល់ពិន័យរបស់ Khevin De Bruyne

ក្រោយមក កីឡាករ Jeminez ​របស់ Wolves ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ពី​ក្រោយ​១​គ្រាប់​វិញ​ផង​ដែរ ប៉ុន្តែ​នៅ​ចុង​ម៉ោង Jesus ​ក៏​ថែម​បាន​១​គ្រាប់​ទៀត​មកវិញ។ ​ចប់​ការ​ប្រកួត ​ក្រុម Man City ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១។​

លោក Pep និង កីឡាកររបស់ Manchester City
លោក Pep និង កីឡាកររបស់ Manchester City

គួររំលឹកផងថា កាលពីរដូវកាលមុន Man City ប្រកួតទាំង ២ ជើងមិនដែលឈ្នះក្រុម Wolves ​នោះ​ទេ ​ដោយ​ចាញ់​ទាំង​ក្នុង​ដី​ និង​ក្រៅ​ដី​តែ​ម្ដង ​តែ​សម្រាប់​រដូវ​កាល​នេះ​វិញ ​ឃើញ​ថា​លោក Pep ​អាច​សងសឹក​វិញ​បាន​ហើយ៕

ប្រភពDailymail

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T