អង់គ្លេស៖ ក្លិប Wolverhampton Wanderers ត្រូវបាត់បង់៣ពិន្ទុក្នុងដី ក្រោយចាញ់ក្លិបអ្នកមាន Manchester City ដោយលទ្ធផល១ទល់នឹង៣ កាលពីយប់មិញនេះ។ គួរឲ្យដឹងដែរថា Man City ទើបតែលេងបានមួយប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលថ្មីនេះ ចំណែកឯ Wolves លេងបាន២ប្រកួតទៅហើយ ដោយប្រកួតទីមួយបានយកឈ្នះក្លិប Southampton ដោយលទ្ធផល២ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែកសម្រាប់នៅក្នុងការប្រកួតយប់មិញនេះក្លិប Manchester City ធ្វើបានល្អណាស់នៅក្នុងតង់ទី១ ពោលអាចរកបាន២គ្រាប់នាំមុខមុន។ ក្នុងនោះគ្រាប់ទី១រកបានដោយការស៊ុតប៉េណាល់ទីរបស់តារាឆ្នើម Kevin de Bruyne និងមួយគ្រាប់ទៀតរកបានដោយកីឡាករវ័យក្មេង Phil Foden ។

ចូលដល់តង់ទី២ Wolves ក៏មានឱកាសតាមបានមួយគ្រាប់មកវិញ ដោយការតែតបញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធ Raul Jimenez ក្រោមការលើកបាល់ពីសំណាក់កីឡាករ Daniel Podence បន្ទាប់ពីបោះបាល់ប្រឡោះជើង De Bruyne យ៉ាងស្អាត។ យ៉ាងណាមិញនៅចុងតង់ទី២ ក្លិបលោក Pep Guardiola ធានាបាន៣ពិន្ទុក្រោយកីឡាករ Gabriel Jesus ស៊ុតបានគ្រាប់ទី៣ឲ្យ Man City យកឈ្នះ Wolves ដោយលទ្ធផល៣ទល់នឹង០៕


ប្រភព៖ bbc