បរទេស៖ តារាចម្រៀង Selena Gomez បានទម្លាយមូលហេតុនៃ រឿងរ៉ាវខ្លះដែលនាងមិនចូលចិត្តនៅពេល នរណាម្នាក់អានអត្ថបទចម្រៀងលឺចេញមកក្រៅ ដែលធ្វើម្ចាស់បទ «Love Me Like A Love Song» រូបនេះមានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មាននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាស្រីរូបនេះបានសារភាពថា មិនចូលចិត្តនរណាម្នាក់ដែលអានអត្ថបទចម្រៀងរបស់នាងលឺចេញមកក្រៅនោះទេ ប៉ុន្តែបញ្ហាអាចនឹងមិនកើតមានឡើងនៅពេលដែល ការអានជំនួសដោយការច្រៀងវិញ ដោយតាមសម្តីរបស់តារាម្នាក់នេះបាននិយាយទាំងមុខញញឹមថា៖
ខ្ញុំស្អប់នៅពេលដែលគេអានអត្ថបទចម្រៀងចេញមកក្រៅ វាពិតជាខុសគ្នាជាមួយនឹងការច្រៀងខ្លាំងណាស់ ខ្ញុំពិតជាធ្លាប់បាននិយាយបែបនេះពិតមែន ដូច្នេះធ្វើដូចម្តេចខ្ញុំអាចរកនិយាយប្រាប់ទៅពួកគេដោយរបៀបណា? វាស្រដៀងនឹងការចូលទៅក្នុងបទចម្រៀងមួយ ប៉ុន្តែវាដូចជាលាយឡំនឹងរឿងអាស្រូវតិចៗដែរ។
ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបានយល់ស្របនឹងគំនិតរបស់ Selena Gomez ដែលការអានអត្ថបទចម្រៀងជំនួសដោយការច្រៀងគឺមានលក្ខណៈមិនគោរពដល់តារាចម្រៀងផងដែរ ក្នុងនោះដែរមានហ្វេនមួយចំនួនទៀតបាននិយាយលេងថា នៅពេលដែលពួកគេឃើញតារារូបក្រៅគេនឹងស្រែកអាន អត្ថបទចម្រៀងរបស់នាងចេញក្រៅលឺៗតែម្តង ដោយការនិយាយនេះគឺជាការលេងសើចរបស់អ្នកគាំទ្រនិង តារាចម្រៀងតែប៉ុណ្ណោះ៕
សូមចូលមើលរូបភាពខាងក្រោម៖




