មើលទៅធម្មតាៗ តែប៉ុន្មានរូបសន្លឹកនេះ Lee Minho ញញឹមរាយមន្តស្នេហ៍សាហាវណាស់

//s9.kh1.co/c6/c62875f16275041f7afb12e41f292a884d101e3d.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកណាៗឃើញហើយក៏សរសើរដែរ ពេលដែល Lee Minho បង្ហោះរូបថ្មី កាលពីម្សិលមិញនេះ។ ក្រៅពីមានភាពទាក់ទាញជាមួយសម្រស់ដ៏ស្រស់សង្ហាហើយ ស្នាមញញឹមរបស់លោក ក៏មានមន្តស្នេហ៍ណាស់ដែរ។

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ សម្រាប់ការលេងស្ទាយ៍តុបតែងខ្លួន​ របស់កំពូលតារាសម្ដែង Lee Minho ជារឿយៗនាពេលកន្លងមក អ្នកណាក៏ដឹងដែរថា មិនថាលោកលេងខ្លួនបែបណានោះទេ។ តារាប្រុសរូបនេះតែងត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម ពោលពាក្យសរសើរ ជាមួយសម្រស់ដ៏ស្រស់សង្ហារបស់លោកច្រើនសន្ធឹក មិនដាច់ពីមាត់នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចជាពេលម្សិលមិញនេះ Lee Minho ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួន នៅលើបណ្ដាញសង្គម យើងឃើញថា រូបភាពទាំងនោះ មានការរៀបចំជាមួយផ្កាមួយទង ដាក់អមនឹងផ្ទៃមុខដ៏សម៉ត់រលោង និងស្នាមញញឹមយ៉ាងទាក់ទាញ បង្កើតបានជាស្ទីលនៃការថតរូបថ្មីមួយបែបទៀត ដែលគ្រប់គ្នាបានឃើញហើយ ពិបាកនឹងហាមចិត្តមិនឲ្យលង់ស្នេហ៍មិនបាន។ ព្រោះថារូបថតរបស់តារាប្រុសរូបនេះ មើលទៅមានភាពធម្មតាៗមែន ប៉ុន្តែស្នាមញញឹមរបស់លោកនៅក្នុងរូបនេះ ពិតជារាយមន្តស្នេហ៍ខ្លាំងមែនទែន។

ស្របគ្នានេះដែរ ក្រោយពីបានបង្ហោះរូបទាំងប៉ុន្មានសន្លឹកនេះ នៅលើគណនី Instagram របស់លោកត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ យើងឃើញមានអ្នកចុច Like រាប់លានដងឯណោះ ហើយក្រៅពីនេះ ក៏មានមតិពោលពាក្យសរសើរសម្រាប់រូបភាពថ្មីៗរបស់តារាប្រុសរូបនេះជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

 Lee Minho
 Lee Minho
 Lee Minho
 Lee Minho
 Lee Minho
 Lee Minho
 រូបដែល Lee Minho ទើបតែបង្ហោះ
 រូបដែល Lee Minho ទើបតែបង្ហោះ
 រូបដែល Lee Minho ទើបតែបង្ហោះ
 រូបដែល Lee Minho ទើបតែបង្ហោះ
 រូបដែល Lee Minho ទើបតែបង្ហោះ
 រូបដែល Lee Minho ទើបតែបង្ហោះ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T